សេដ្ឋកិច្ច

រយៈពេល ៣០​ឆ្នាំនេះ អូស្ត្រាលី​បាន​បរិច្ចាគ​ថវិកា​ជាង​១០០​លាន​ដុល្លារ ជួយ​វិស័យ​មីន​នៅ​កម្ពុជា​

​ភ្នំពេញ​៖​ប្រទេស​អូស្ត្រាលី បាន​ចូលរួមចំណែក​យ៉ាងសំខាន់​នៅ​ដំណាក់កាល​ដំបូង​ក្នុង​ដំណើរការ​សន្តិភាព​រប​ស់​កម្ពុជា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ជាមួយនឹង​តួនាទី​នាំមុខ​របស់​អូស្ត្រាលី​ក្នុង​បេសកកម្ម​អ៊ុនតាក់ ហើយ​ការងារ​បោសសម្អាត​មីន​ត្រូវបាន​ចាប់ផ្តើម​ពី​ការផ្តួចផ្តើម ឧ​ត្ត​ម​សេនីយ៍ John Sanderson និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​តាមរយៈ​គម្រោង Clearing for Results អូស្ត្រាលី គឺជា​អ្នកផ្តល់ជំនួយ​ដ៏​ធំ និង​បាន​ចូលរួម​កាត់បន្ថយ​ផ្ទៃដី​មាន​មីន​ប្រមាណ​ជាង ២៥០ គីឡូម៉ែត្រ​ការ៉េ សម្រាប់​ការផ្តល់​ដី​សុវត្ថិភាព​សម្រាប់​ការសាងសង់​លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និង​កសិកម្ម ជូន​ដល់​ប្រជាជន​ជាង​១​លាន​នាក់​។​

​លើសពីនេះ រយៈពេល​៣០​ឆ្នាំនេះ អូស្ត្រាលី​បាន​បរិច្ចាគ​ថវិកា​ជាង ១០០​លាន​ដុល្លារ និង​បានរួម​ចំណែក​កាត់បន្ថយ​យ៉ាងច្រើន​នៃ​អ្នក​ស្លាប់​​ដោយសារ​គ្រាប់មីន​។

​ទាំងនេះគឺជាការលើកឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងអូស្ត្រាលីកាលពីទី១៣​ខែវិច្ឆិកា កន្លងទៅនេះ៕ដោយ៖សិរីមតី