សន្ដិសុខសង្គម

រថយន្តដឹកដីបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង

ស្វាយរៀង៖បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការសំណង់ត្រូវរថយន្តដឹកដីបុកពេញដំហឹង បណ្ដាលឱ្យ​រងរបួសធ្ងន់រយះក្បាលសន្លប់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ សុវណ្ណារ៉ា អាយុ៤១ ឆ្នាំ ជាកម្មករសំណង់ នៅភូមិចៀសស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរម៉ូតូផ្លាកលេខស្វាយរៀង1S-1666 ចេញពីរោងចក្រ ។

ក្រោយកើតហេតុ រថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់។រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក​នៅអធិការដ្ឋានក្រុងស្វាយរៀងរង់ចាំការស្រាវជ្រាវរកអ្នកបើកបររថយន្តមកដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ