សន្ដិសុខសង្គម

រថយន្តចតចិញ្ចើមផ្លូវម៉ូតូបើកបុកពីក្រោយ ស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់

បាត់ដំបង៖រថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនតេលាធុនធំបានឈប់ចតចិញ្ចើមផ្លូវ ត្រូវម៉ូតូបើកបុកពីក្រោយ​ពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់។

នគរបាលចរាចរណ៍បានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។មុន កើតហេតុ រថយន្តដឹកប្រេងឥន្ធនៈក្រុមហ៊ុនតេលាម៉ាកស្សាកម៉ែន ផ្លាកលេខភ្នំពេញ4A-7491 បានចតចោល​នៅលើចិញ្ចើមផ្លូវ។

ពេលនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខប៉ៃលិន1D-6862 បើកបរដោយឈ្មោះយ៉េងចាន់ណា ភេទស្រី អាយុ៣៥ឆ្នាំ របួសធ្ងន់និងកូនតូចៗប្រុសស្រី២នាក់ឈ្មោះ រុំ ចន្ត្រា អាយុ៣ឆ្នាំបានស្លាប់និងម្នាក់​ទៀតឈ្មោះរុំ ចិន្តា អាយុ១ឆ្នាំ របួសធ្ងន់។ជនរងគ្រោះនៅភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាន​ជួយដឹក​ជនរងគ្រោះទៅមន្ទីរពេទ្យ ហើយបានយកមធ្យោបាយទាំង២ទៅរក្សាទុកដើម្បីរង់ចាំ​ដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ