សន្ដិសុខសង្គម

រកឃើញសពបុរសជិះទូកស្ទូចត្រីលេងលិចក្រោមស្ពានស្ទឹងសែន

កំពង់ធំ៖បុរស៣នាក់នាំគ្នាជិះទូកស្ទូចត្រីលេងក្រោមស្ពានស្ទឹងសែន ស្រាប់តែទូកនោះលិច​ត្រូវអ្នកភូមិជួយសង្គ្រោះបាន២នាក់និងបាត់ខ្លួនម្នាក់ ឥឡូវរកឃើញសពហើយ ។

ហេតុការណ៍នេះបានកើតឡើងនៅក្រោមស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា។

ពេលមានហេតុការណ៍ លោក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនបានឱ្យដឹងថា មុនសភាពការណ៍កើត ឡើងមានបុរស ៣នាក់នាំគ្នាជិះទូកទៅស្ទូចត្រីលេងនៅក្រោមស្ពានស្ទឹងសែន ។ស្រាប់តែទូកនោះលិច ត្រូវបានអ្នកជិតខាងជួយសង្គ្រោះ២នាក់និងបាត់ខ្លួនម្នាក់ត្រូវកម្លាំង​សមត្ថនិងអាជ្ញាធរតាមស្វែងរក ។

លោកអធិការបានបន្តថា បុរសបាត់ខ្លួនឈ្មោះ ខេង ហ្វីលីពីន អាយុ២៤ឆ្នាំ ជាជាងបិទស្កុតម៉ូតូ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។អ្នកជួយផុតពីសេចក្តីស្លាប់ឈ្មោះ ថោង ខេមរេត អាយុ៥៧ឆ្នាំជានគរបាលខេត្ត នៅភូមិទី១ ក្រុងស្ទឹងសែននិងឈ្មោះជាតិ អាយុ ៤១ឆ្នាំ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕ដោយ៖វិចិត្រ