កីឡា

ប្រេស៊ីល នៅ​ឯ World Cup 2022: តើនរណាខ្លះនៅ​ក្នុង​ក្រុមទាំង ២៦នាក់​របស់​លោក Tite?​

ក្រុម​ជម្រើស​ជាតិប្រេស៊ីល ​កំពុង​សម្លឹង​ដល់​​ការ​ឈ្នះ​ពានរង្វាន់ជា​​កំណត់​ត្រា​លើក​ទី ៦ ក្នុង​ព្រឹត្តិការណ៍​ World Cup ដែល​នឹង​ចាប់​ផ្ដើម​​ពី​​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ។ នេះជាអ្វីដែលយើង​ត្រូវដឹងត្រួស​ៗ​អំពីក្រុមដ៏​ខ្លាំង​មក​ពី​តំបន់​អាម៉េរិក​ឡាទីន​មួយ​នេះ​៖

-តើ​កីឡាករ​ប្រេស៊ីល​ប៉ុន្មាន​នាក់ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​នៅ​កាតា?

ក្រុម​ប្រេស៊ីល ក៏​ដូច​ក្រុម​ផ្សេង​ៗ​ទៀត​ដែរ នឹងអាចជ្រើសរើសកីឡាករបាន រហូតដល់ទៅ ២៦ នាក់ សម្រាប់ World Cup ឆ្នាំនេះ បន្ទាប់ពី FIFA (សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ) បានបង្កើនការកំណត់ចំនួន​អតិបរមាសម្រាប់ក្រុម ៣នាក់ ក្នុងខែមិថុនា ដោយគិត​គូរ​ដល់​ពេលវេលាមិនធម្មតានៃការប្រកួតប្រជែង​លើក​នេះ ក៏ដូចជាផលប៉ះពាល់ពី​ជំងឺ​កូវីដ-១៩។

-តើ​នរណា​ មាន​ឈ្មោះ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល សម្រាប់ World Cup 2022?

បញ្ជី​ឈ្មោះ​កីឡាករ​របស់ក្រុម​ប្រេស៊ីល ​ត្រូវ​បាន​ប្រកាស ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

-អ្នកចាំទី៖ Alisson (Liverpool), Ederson (Manchester City), Weverton (Palmeiras)

មិនមានអ្វីច្រើន ដែលត្រូវជ្រើសរើសនោះឡើយ រវាងអ្នក​ចាំទី Alisson និង Ederson ដោយ​កីឡាករ​របស់​ក្រុម​ Liverpool បានចាប់ផ្តើមភាគច្រើននៃការប្រកួតជម្រុះ World Cup របស់ក្រុមប្រេស៊ីល ហើយត្រូវបានគេរំពឹងថា នឹងរក្សាកន្លែងរបស់ខ្លួន នៅចន្លោះបង្គោល​ទី​ទាំង ២ នៅ​ប្រទេសកាតាបាន​ទៀត។

-ខ្សែការពារ៖ Bremer និង Alex Sandro (Juventus), Eder Militao (Real Madrid), Marquinhos (Paris St Germain), Thiago Silva (Chelsea), Danilo (Juventus), Daniel Alves (Pumas), Alex Telles (Sevilla)

ខ្សែការពារកណ្តាលចំនួន ៤នាក់ ត្រូវ​បានកាត់ចេញ ដោយ​កីឡាករ  Marquinhos និងកីឡាករចាស់​វស្សា Thiago Silva ត្រៀម​ឈរ​ជា​របង​ការពារ​របស់​ក្រុម ខណៈដែល Dani Alves វ័យ ៣៩ឆ្នាំ គឺជាកីឡាករ ដែល​ត្រូវ​បញ្ចូល​ឈ្មោះ​យ៉ាង​គួរឱ្យភ្ញាក់ផ្អើល។

-ខ្សែបម្រើ៖ Bruno Guimaraes (Newcastle United), Casemiro និង Fred ( Manchester United), Everton Ribeiro (Flamengo), Fabinho (Liverpool), Lucas Paqueta (West Ham United)

កីឡាករ Guimaraes ទទួល​បានរង្វាន់ ដោយ​ត្រូវ​បាន​កោះហៅ​នេះ ដោយសារ​ការចាប់ផ្តើមបាន​យ៉ាង​ល្អ​ជាមួយក្រុម Newcastle United ខណៈដែល Everton Ribeiro វ័យ ៣៣ឆ្នាំ នឹងធ្វើ​ដំណើរ​ទៅ World Cup ជាលើកដំបូងរបស់ខ្លួន។

ខ្សែប្រយុទ្ធ៖ Antony (Manchester United), Gabriel Jesus និង Gabriel Martinelli (Arsenal), Neymar Jr (Paris St Germain), Pedro (Flamengo), Raphinha (Barcelona), Richarlison (Tottenham Hotspur), Rodrygo និង Vinicius Jr (Real Madrid )

ខ្សែប្រយុទ្ធ ៩នាក់ ត្រូវបានជ្រើសរើស ដោយ​កីឡាករ​ក្មេង​ៗជាច្រើន ប្រកប​អាជីពនៅអឺរ៉ុប លើកលែងតែកីឡាករ Pedro របស់ក្រុម Flamengo ដែលបានជួយក្លិបអាជីព នៅឯ​ប្រទេស​កំណើតឈ្នះពានរង្វាន់ Copa Libertadores ដោយ​នៅ​ទីនោះ រូប​គេ​ គឺជា​អ្នកស៊ុតបញ្ចូលទីច្រើនជាងគេជាមួយ​នឹង​ចំនួន ១២គ្រាប់។

-តើ​ក្រុម​ប្រេស៊ីល​នឹង​ជួប​ក្រុម​ណា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល?

ក្រុម​ប្រេស៊ីល នឹងប្រឈម​ជាមួយ​ក្រុមស៊ែប៊ី ស្វីស និងកាមេរូន ក្នុងពូល G៕