សន្ដិសុខសង្គម

ជិះ​ម៉ូតូ​ដួលខ្ទាត​​មនុស្ស​​ចូលក្រោមរថយន្តកិន​ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់​

កំពង់ស្ពឺ៖ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាបានប៉ះជាមួយរថយន្ដបណ្តាលឱ្យដួលខ្ទាតមនុស្សចូលរថយន្ត១គ្រឿងទៀតកិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នោះបានកើតឡើងនៅ​លើ​ផ្លូវ​លេខ​១៣០​ ត្រង់​​ភូមិ​រំលេច​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​​កើតហេតុ​ មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ផ្លាក​លេខ​កំពង់ឆ្នាំង​ 1I-9593​ អ្នកបើកបរ​ឈ្មោះ​ ប៉ិច​ តូច​ ភេទ​ស្រី​ អាយុ​៤៦​ឆ្នាំ​។ម៉ូតូនោះបានឌុ​ប​ឈ្មោះ​ ឈៀង​ មាន​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ ​នៅ​ភូមិ​ទំនប់​ ឃុំ​សែន​ដី​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​​ ។​

មក​ដល់​កន្លែងខាងលើ​បាន​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ផ្លាក​លេខ​កំពង់ចាម​ 3A-0445​ ម៉ូតូបានដួល ក៏ខ្ទាតមនុស្សចូលក្រោមរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ានដាយ ផ្លាកលេខភ្នំពេញ 3F-3510 សណ្តោងរ៉ឺម៉កបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ចំណែកអ្នកបើកបរ​រថយន្ដបាន​រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយទាំង៣គ្រឿងទៅ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​រលាំងគ្រើលដើម្បីបន្តនីតិវិធី ៕ដោយ៖វិចិត្រ