សេដ្ឋកិច្ច

ចង់​ឆាប់មិនចង់ស្ទះយូរ អ្នកប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ត្រូវ​ប​ញ្ជូ​ល​លុយ​តាម Mobile Banking

​ភ្នំពេញ​៖​ដើម្បី​បង្ក​នូវ​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដោយ​កាត់បន្ថយ​ភាពស្មុគស្មាញ រយៈពេល​រង់ចាំ​យូរ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​គ្រោង​នឹងធ្វើ​ដំណើរ​លើផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ អាចធ្វើ​ការចូល​ចេញ​និង​ការ​ទូទាត់​សាច់ប្រាក់​/​បញ្ចូល​សមតុល្យ​ទឹកប្រាក់ តាម​យៈ​កាមេរ៉ា​ចាប់​ផ្លាកលេខ​ស្វ័យប្រវត្តិ ANPR និង​ទូទាត់​ប្រាក់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​ដៃគូ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​មុន​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន លោកអ្នក​អាច​បញ្ចូល​សមតុល្យ​ទៅក្នុង​ផ្លាកលេខ​សម្គាល់​យានយន្ត​ជាមុន (Prepaid License Plate Top-Up) ដោយ​ប្រព័ន្ធ​ទូទាត់​ប្រាក់​អេឡិចត្រូនិក តាម កម្មវិធី​ធនាគារ​ក្នុង​ទូរស័ព្ទដៃ (Mobile Banking) នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ដៃគូ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

គិត​ត្រឹម​ថ្ងៃ​១៤ វិច្ឆិកា ឆ្នាំ​២០២២ មាន​គ្រឹះស្ថាន​ដៃគូ ចំនួន​០៥ ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ នូវ​កម្មវិធី Mobile Banking ដើម្បី​បញ្ចូល​សម​តុល្យ​ទឹកប្រាក់ តាមរយៈ​ផ្លាកលេខ​សម្គាល់​យានយន្ត តាមរយៈ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA Bank) ធនាគារ​វី​ង (Wing Bank) និង​ធនាគារ វឌ្ឍនៈ (VATTANAC Bank) ។

​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ណែនាំ​ចូលទៅ​កាន់​វែបសាយ​ដែល​អាច​ប្រើប្រាស់​ធនាគារ​ទូទាត់​ក​ម្រៃ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​​បាន តាម https://ew.mpwt.gov.kh លោកអ្នក​ប​ញ្ជូ​ល​បញ្ចូល​សមតុល្យ​ទឹកប្រាក់​តាមរយៈ​ផ្លាកលេខ​សម្គាល់​យានយន្ត​មុន​ពេល​​ចូល​ប្រើប្រាស់​ផ្លូវ (License Plate Top-Up) ដែលមាន​ទម្រង់​ដូចគ្នា​ទៅនឹង​កា​រប​ញ្ជូ​ល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ (Mobile Top-Up) ហើយ​អាច​ពិនិត្យ​សមតុល្យ​ទឹកប្រាក់​ដែល​បាន​បញ្ចូល ឬ​នៅសល់​ដោយ​ការ​ស្គែ​ន QR Code នៅលើ​លតា​ប​ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យានជំនិះ (​ឆៀក​) ឬ ល​តាប​ត្រ​អនុញ្ញាត​សម្រាប់ទោ​ចក្រយានយន្ត​។​

​សូម​ចងចាំ​ថា​៖ ការដាក់​ដំណើរការ​សាកល្បង​នេះ ធ្វើ​នៅតាម​ច្រក​ខាងស្តាំ​ដៃ​បំផុត នៃ​ស្ថានីយ​ភ្នំពេញ​និង​ស្ថានីយ​ក្រុងព្រះសីហនុ​តែ​ប៉ុណ្ណោះ​​។​ដើម្បី​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រកបដោយ​អនុលោមភាព ព្រមទាំង​ធានា​សុវត្ថិភាព​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​រាល់​យានយន្ត​ដែល​ចូលទៅ​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន តម្រូវ​ឱ្យបំពេញ​នូវ​លក្ខខណ្ឌ​ដូចតទៅ​៖​ត្រូវមាន​ការចុះបញ្ជី​និង​បំពាក់​ផ្លាកលេខ​សម្គាល់​ត្រឹមត្រូវ​,​ត្រូវមាន​លតា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន ជំនិះ​(​ឆៀក​) មាន​សុពលភាព (​ករណី​រថយន្ត​),​ត្រូវមាន​លតា​​ប​ត្រ​ទោចក្រយានយន្ត ដែលមាន​ទំហំ​ស៊ី​ឡាំ​ចាប់ពី 500cc ឬ​ប្រើប្រាស់​ថាមពល​អគ្គិសនី ចាប់ពី 27kW ឡើងទៅ (​ករណី​ទោចក្រ​យានយន្ត​)​។ លោកអ្នក​អាច​ស្វែងយល់​ពី​ព័ត៌មាន​លម្អិត​បន្ថែម ដោយ​ធ្វើការ​ទាក់ទង​ទៅកាន់​៖ 1399(​សម្រាប់​ព័ត៌មាន​លម្អិត ពី​សេវាកម្ម​) និង​1275 (​សម្រាប់​ព័ត៌មាន​ទូទៅ​)៕​ដោយៈសិរីមតី