សេដ្ឋកិច្ច

សហគ្រិន​វ័យក្មេង​អាស៊ាន ពិភាក្សាគ្នា​លើ​ការធ្វើ​ពាណិជ្ជកម្ម​

​ភ្នំពេញ​៖​សហគ្រិន​វ័យក្មេង​អាស៊ាន​បាន​ជួបពិភាក្សា​គ្នា​នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ផ្ដោត​សំខាន់​លើ​ប្រធានបទ «​ការធ្វើ​ពាណិជ្ជកម្ម​លើសពី​តំបន់​អាស៊ាន​» (TRADE FACILITATION AND COORDINATION BEYOND ASEAN) ។​

​កិច្ចពិភាក្សា​ដែល​សង្កត់ធ្ងន់​លើ​ការដោះដូរ​ពាណិជ្ជ​កម្មនេះ ធ្វើឡើង​ក្រោម​ការចូលរួម​ពី​វាគ្មិន​មួយចំនួន​រួមមាន​៖​លោក Kanneth Tang ប្រធានសភា​ពាណិជ្ជកម្ម​អូស្ត្រាលី​នៅ​កម្ពុជា​,​លោក Sandeep Majumdar ប្រធានសភា​ពាណិជ្ជកម្ម​ឥណ្ឌា​នៅ​កម្ពុជា​,​លោក KITAMI  SO នាយក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​តំបន់​អាស៊ី​និង​នាយកដ្ឋាន​វិភាគ​សេដ្ឋកិច្ច​ព័ត៌មាន FTA, JETRO Bangkok​។​

​វេទិកា​ជជែក​ដេញដោល​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យសេដ្ឋកិច្ច កម្ពុជា​ជាមួយនឹង​ពិភពលោក​។​ជា​ជំហាន​មួយ​ដែល​ដើរ​ហួស​ពី​ការធ្វើ​ពាណិជ្ជកម្ម​ត្រឹមតែ​ក្នុង​តំបន់ អាស៊ាន តែ​ជាការ​ពង្រីក​វិសាលភាព​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ពិភពលោក​។ ក្នុងនោះ ដើម្បី​ពង្រីក​សក្កា​នុព​ល​នៃ​ការធ្វើ​ពិ​ណិ​ជ្ជ​កម្ម​ឱ្យ​លើសពី​តំបន់​អាស៊ាន វាគ្មិន​ទាំងបី​រូប​បាន រំលេច​ផងដែរ​នូវ​ភាព​សំខាន់​នៃ​វិស័យ​ឯកជន​ក្នុង​ការជំរុញ​ការបង្កើត​ផលិតផល​ថ្មីៗ ប្រកបដោយ​គុណ ភាព​ដើម្បី​ធានា​នូវ​ភាពជឿជាក់​របស់​ដៃគូរ​អាជីវកម្ម​។

វាគ្មិន​ទាំងបី​រូប​បាន​លើកទឹកចិត្ត​ទៅកាន់​វិស័យ​ឯកជន ក្នុង​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយហេតុថា​កម្ពុជា​នៅមាន​ឱកាស​ច្រើន​ក្នុងការ​ពង្រីក​ចរន្ដ​នាំ​ចេញទៅ​ទូទាំង​ពិភពលោក​តែម្ដង​៕ដោយៈសិរីមតី