សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ស្ត្រីម្នាក់ស្លាប់ក្នុងទឹកត្រពាំង

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ អ្នកដំណើរបានប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្នុងទឹកត្រពាំង​មួយកន្លែងកណ្ដាលវាលស្រែ ក្នុងភូមិសិលា សង្កាត់ទាន ​ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចកំពុង​ស្រាវជ្រាវករណីនេះ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ស្ត្រីដែលស្លាប់អាយុប្រមាណជាង៤០ឆ្នាំ បានស្លាប់ក្នុងទឹកត្រពាំងដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់បណ្ដាលមកពីអ្វីនៅឡើយទេ។តាមការបញ្ជាក់ពីស្ត្រីជាកូនជនរងគ្រោះបានឱ្យដឹងថា ម្ដាយរបស់ខ្លួនបានជិះកង់ចេញពីផ្ទះតាំងពី​ព្រលឹមស្រាងៗដើម្បីទៅមើលស្រែ។

លុះដល់ព្រឹកឡើងថ្ងៃដដែលត្រូវបានពលរដ្ឋប្រទះឃើញស្លាប់នៅក្នុងទឹកត្រពាំងតែម្តង។ក្រោយពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យ ហើយបើកការ​ស៊ើបអង្កេតរកមូលហេតុពិតនៃការស្លាប់របស់ស្ត្រីរូបនោះ ៕ដោយ៖វិចិត្រ