សេដ្ឋកិច្ច

រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ចរាចរ​ក្រដាសប្រាក់​២០០០​រៀល និង​២០០​រៀល គំរូ​ថ្មី​ជា​ផ្លូវការ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​ដាក់​ឲ្យ​ចរាចរ​ក្រដាសប្រាក់​២០០០​រៀល និង​២០០​រៀល គំរូ​ថ្មី​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​បញ្ជាក់ថា ចាប់​ពីថ្ងៃ​ប្រកាស​ព័ត៌មាន​នេះ​តទៅ​ក្រដាសប្រាក់​២០០០​រៀល និង​២០០​រៀល ត្រូវបាន​ដាក់​ឲ្យ​ចរាចរ ទន្ទឹមគ្នា​ជាមួយនឹង​ក្រដាសប្រាក់​ប្រភេទ​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ចេញផ្សាយ​កន្លងមក​៕​ដោយៈផាវី