អន្តរជាតិ

បំផ្ទុះគ្រាប់នៅទីប្រជុំជនអ៊ីស្តង់ប៊ុល ប្រទេសតួកគីសម្លាប់មនុស្ស៦នាក់ របួស៨១នាក់

មនុស្ស៦នាក់បានបាត់បង់ជីវិត ៨១នាក់រងរបួស បន្ទាប់ពីភេរវករជាស្រីម្នាក់បានបើកប្រតិបត្តិការបំផ្ទុះ​គ្រាប់បែក​នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី។

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកានេះ អាជ្ញាធរតួកគីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និង ៨១នាក់បានរងរបួសក្នុងការផ្ទុះមួយនៅក្នុងតំបន់ដ៏មមាញឹក​នៃកណ្តាល​ទីក្រុងអ៊ីស្តង់ប៊ុល។ ក្នុងចំណោមអ្នករងគ្រោះក៏មានបុគ្គលិកក្រសួងរដ្ឋាភិបាលម្នាក់ និងកូនស្រីតូច​ម្នាក់ផងដែរ។ ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ៤ និង ២០ល្ងាចម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ នៅលើផ្លូវទីប្រជុំជនលក់អីវ៉ាន់ក្នុងតំបន់ Taksim Square កណ្តាលទីក្រុងអ៊ីស្តង់បុល ប្រទេសតួកគី។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Bekir Bozdag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតួកគីថា ជនបង្កជាស្រី្ត នាងបានអង្គុយនៅលើកៅអីក្នុងកន្លែងកើតហេតុអស់រយៈពេលជាង ៤០នាទី មុនពេលការផ្ទុះ​បានកើតឡើង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Suleyman Soylu បាននិយាយថា ជនបង្កគឺជា ​​    បណ្តាញនៃ​គណបក្ស​ពលករ (PKK) ខណៈ ​ក្រុម​នេះជាសកម្មប្រយុទ្ធដែល​ទាមទារ​ឱ្យ​មាន​រដ្ឋ​ឯករាជ្យ​ឃើឌីសស្តង់​នៅក្នុង​ប្រទេស​តួ​ក​គី។សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិកចាត់ទុកបក្សនេះថាជាអង្គការភេរវករ៕

ប្រភព៖  BBC NEWS

ប្រភពរូប៖BBC NEWS
ប្រែសម្រួល៖សុខ តុលា