សន្ដិសុខសង្គម

បញ្ជូនអតីតអាណិកជនខ្មែរម្នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

កំពង់ចាម៖កម្លាំងអាវុធហត្ថខេត្តកំពង់ចាម បានចាប់អតីតអាណិកជនខ្មែរម្នាក់សង្ស័យ​ពាក់ព័ន្ធគ្រឿងញៀននិងវត្ថុតាង៤០កញ្ចប់ ហើយបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅម្តុំភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម កាលពីថ្ងៃទី១១  ខែវិច្ឆិកា ឆ្នាំ២០២២។  មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជាឌី ឆាត អាយុ២០ឆ្នាំ អតីតអាណិកជនខ្មែរធ្លាប់រស់នៅបរទេស ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់។ក្នុងនោះជំនាញចាប់បានវត្ថុតាងគ្រឿងញៀនចំនួន៤០កញ្ចប់ និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។

ក្រោយពីចាប់ខ្លួន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានផ្នែកអាវុធហត្ថជំនាញខេត្តកសាង​សំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តវិធី៕ដោយ៖វិចិត្រ