អន្តរជាតិ

ដើម្បីទប់ទល់នឹងឥទ្ធិពលមហាយក្សចិននៅអាស៊ីអាគ្នេយ៍អាម៉េរិកបានបញ្ជាក់ពីជំហររបស់ខ្លួនចំពោះអាស៊ាន

ប្រែសម្រួល៖សហការី

លោកប្រធានាធិបតី Joe Biden បានគូសបញ្ជាក់នូវភាពជាដៃគូរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេសនាៗដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន កាលពីថ្ងៃសៅរ៍នេះថា” ឥណ្ឌូប៉ាស៊ីហ្វិកជាបេះដូងយុទ្ធសាស្ត្ររបស់រដ្ឋបាលខ្ញុំ” ខណៈដែលគាត់ខិតខំស្វែងរកវិធានការទប់ទល់ឥទ្ធិពលចិនដែលបាននិងកំពុងរះឡើង ឲ្យបានមុនកិច្ចប្រជុំក្នុងកំរិតកំពូលជាមួយប្រធានាធិបតីចិន Xi Jinping ដែលនឹងប្រព្រិត្តទៅថ្ងៃចន្ទខាងមុខនេះ។

កិច្ចប្រជុំកាលពីចុងសប្តាហ៍នៅក្នុងប្រទេសកម្ពុជាកើតឡើងមុនកិច្ចប្រជុំកំពូល G ២០ ដោយមានការរំពឹងទុកយ៉ាងមុតមាំថា លោក Biden នឹងត្រូវជួបលោក Xi ជាលើកដំបូងដោយផ្ទាល់នៅសប្តាហ៍ក្រោយក្នុងប្រទេសឥណ្ឌូនេស៊ី ដោយគិតចាប់តាំងពីលោកឡើងកាន់តំណែង។ កិច្ចប្រជុំអាស៊ាន រួមជាមួយនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃអាទិត្យ ដែលកំពុងរៀបចំនៅទីក្រុងភ្នំពេញនោះ នឹងក្លាយជាឱកាសសម្រាប់ប្រធានាធិបតីនិយាយទៅកាន់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកមុនពេលអង្គុយជាមួយលោក Xi។

សុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូល លោក Biden បានប្រកាសអំពី “ជំហានដ៏សំខាន់មួយទៀត” ឆ្ពោះទៅកសាងវឌ្ឍនភាពរបស់អាស៊ាន ខណៈដែលលោកបានរៀបរាប់លម្អិតអំពីការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដោយថ្លែងថា “វាជាពេលវេលារបស់យើងត្រូវដោះស្រាយបញ្ហាដ៏ចំបងបំផុត គឺអាកាសធាតុ ការផ្តល់សុវត្ថិភាព និង សុខមាលភាព ការការពារ និង ទបស្កាត់រាល់ការគំរាមកំហែងសំខាន់ៗលើការគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោក និង ការគំរាមកំហែងដល់នីតិរដ្ឋ ដើម្បីឈានទៅកសាងឥណ្ឌូប៉ាស៊ីហ្វិកដែលប្រកបដោយសេរីភាព បើកលំហទូលំទូលាយ ធានានូវនិរន្តរភាព សុវត្ថិភាព និង ប្រកបដោយវិបុលភាព។ លោកបានលើកឡើងពីការប្តេជ្ញាចិត្តផ្តល់ហិរញ្ញវត្ថុនិងធនធានដែលមានស្រាប់របស់សហរដ្ឋអាម៉េរិកដល់អាស៊ាន ខណៈនោះដែរលោកបានលើកឡើងគួរឲ្យកត់សម្គាល់នូវសំណើបរិច្ចាគថវិកាសម្រាប់ជាជំនួយដល់អាស៊ីអាគ្នេយ៍នូវទឹកប្រាក់ចំនួន ៨៥០ លានដុល្លារ “នេះជាដំណើរកម្សាន្តលើកទី៣របស់ខ្ញុំ ហើយក៏ជាកិច្ចប្រជុំកំពូលលើកទី៣របស់ខ្ញុំដែរ ហើយវាជាសក្ខីភាពដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេសអាស៊ាន ការប្រតិត្តរបស់យើងចំពោះអាស៊ានដែលជាប៉ូលកណ្តាលគឺយើងកំណត់យកឥណ្ឌូប៉ាស៊ីហ្វិកជាបេះដូងយុទ្ធសាស្ត្ររបស់រដ្ឋបាលយើង។ ហើយយើងប្តេជ្ញាបន្តពង្រឹងកិច្ចប្រតិបត្តិការរបស់យើងនៅក្នុងដំណាក់កាលជាប់គាំងឈានទៅពង្រឹងសមត្ថភាព និង ផ្តល់កិច្ចគាំពារដល់ការរួបរួមប្រជាជាតិអាស៊ាន”។ នេះជាសុន្ទរកថាដ៏សង្ខេបមួយដែលលោក Biden បានថ្លែងក្នុងខណៈពេលចាប់ផ្តើមបើកកិច្ចប្រជុំកំពូល។

ម៉ោងដំបូងរបស់លោកប្រធានាធិបតីនៅក្នុងប្រទេសកម្ពុជាគឺជាជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចដែលគាត់ស្វះស្វែងបង្កើតឲ្យមានជំនួបកំពូលរវាងលោក Biden និងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមឆ្នាំនេះ។

លោក Biden និង ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “យើងមានចេតនាក្នុងការលើកកម្ពស់ឲ្យមានការចូលរួមរបស់យើងនៅឥណ្ឌូប៉ាស៊ីហ្វិក”ចាប់តាំងពីពេលដែលបានចូលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ ហើយការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅចុងសប្តាហ៍នេះនឹងបង្ហាញពីមោទនភាពរលើការងាររបស់គាត់រហូតមកដល់ពេលនេះ រួមទាំងវិស័យសេដ្ឋកិច្ចនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានប្រកាសកាលពីដើមឆ្នាំនេះ និងកិច្ចខិតខំប្រឹងប្រែងភាពជាដៃគូលើផ្នែករក្សាសន្តិសុខពិភពលោក។

គាត់នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះហើយរំពឹងថានឹងទទួលបានកំណត់ត្រានូវរាល់គោលបំណងដែលសម្រេចបានជាផ្លែផ្កានៅពីក្រោយខ្នងគាត់ ហើយគាត់អាចប្រើពេល ៣៦ ម៉ោងបន្ទាប់ដើម្បីកសាងគ្រឹះក្នុងការចូលរួមបំពេញតួនាទីរបស់អាម៉េរិកជាបន្តទៅទៀត និងអនុវត្តគំនិតផ្តួចផ្តើម ឲ្យកាន់តែរឹងមាំឡើង ” លោក Sullivan បាននិយាថា គំនិតផ្តួចផ្តើមទាំងនោះ គឺជាគំនិតថ្មីស្តីពីកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌនាវាចរណ៍ដែនសមុទ្រ ការតភ្ជាប់ឌីជីថល និងការវិនិយោគសេដ្ឋកិច្ច។ លោក Biden គ្រោងនឹងចាប់ផ្តើមបង្កើតលទ្ធភាពផ្តួចផ្តើមក្នុងកិច្ចសហប្រតិបត្តិការលើច្រកសមុទ្រថ្មីមួយ ” ដែលផ្តោតលើការប្រើប្រាស់ប្រេកង់វិទ្យុពីផ្កាយរណបពាណិជ្ជកម្ម ដើម្បីអាចតាមដានការដឹកជញ្ជូនផ្លូវងងឹត និង ការនេសាទខុសច្បាប់ ដែលគ្មានច្បាប់គ្រប់គ្រង និងដើម្បីកែលម្អសមត្ថភាពរបស់ប្រទេសក្នុងតំបន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និង វិបត្តិមនុស្សធម៌” Sullivan បានថ្លែងដូចច្នេះ។

លោក Sullivan បានបន្ថែមថា លោក Biden ក៏នឹងគូសបញ្ជាក់អំពី “ផែនការដាក់ពង្រាយកងនាវាចរណ៍បន្តទៅមុខទៀត” ដើម្បីឈានទៅការការពារសន្តិសុខក្នុងតំបន់ នឹងបង្ហាញថា សហរដ្ឋអាម៉េរិក គឺនៅតែដើរតួនាទីនាំមុខគេនៅក្នុងក្របខណ្ឌសហប្រតិបត្តិការលើផ្នែករក្សាសន្តិសុខសកល។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក Biden ក៏បានចង្អុលបង្ហាញពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តការកសាងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនីថ្មីរបស់អាម៉េរិក និង អាស៊ាន។

លោកបានមានប្រសាសន៍អំពីគំនិតផ្តួចផ្តើមនេះថា “យើងនឹងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូរយានយន្តអគ្គិសនីរួមគ្នានៅអាស៊ីអាគ្នេយ៍ ដែលអាចអនុញ្ញាតឲ្យតំបន់មួយនេះបន្តរក្សាថាមពលស្អាត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាគោលដៅប្រកបដោយមហិច្ឆតាលើការកាត់បន្ថយការបំភាយឧស្ម័នពុល” ។

ហើយក៏នឹងមានការផ្តោតទៅលើប្រទេសមីយ៉ាន់ម៉ា និងការពិភាក្សាលើការសម្របសម្រួល “ដើម្បីបន្តដាក់បន្ទុក និងបង្កើនសម្ពាធលើរបបយោធា” ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១៕

ប្រភព៖ CNN