សន្ដិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីចំហៀង បណ្តាលឱ្យរងរបួសធ្ងន់

ភ្នំពេញ​៖​បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឱ្យ​ដួលបោកក្បាលរងរបួសធ្ងន់ ត្រូវរថយន្តដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។គ្រោះថ្នាក់ចរាចរ​នេះបានកើតឡើងនៅផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា។

អ្នកនៅជិតទៅនោះបានឱ្យដឹងថា​ មុនកើតហេតុ មានរថយន្តផ្លាកលេខភ្នំពេញ ​2BG​ 3334 បើកតាមផ្លូវលេខ៤៣២​ ពីកើតទៅលិច​។មកដល់កន្លែងខាងលើស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកប៊ីត​ ផ្លាកលេខកំពង់ធំ1O 5205​ តាមផ្លូវលេខ៩៥​ ពីជើងទៅត្បូង ត្រង់ផ្លួវបែកជា៤ ក៏ជ្រុលបុករថយន្តពី​ចំហៀងពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់។

បន្ទាប់ពីមានគ្រោះថ្នាក់ អ្នករបួសត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ សមត្ថកិច្ចក៏បានចុះវាស់វែងនិងយករថយន្ត-ម៉ូតូទៅរក្សាទុករង់ចាំតំណាងភាគីសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ