កីឡា

Mane មាន​ឈ្មោះ​ក្នុង​ក្រុម​សេណេហ្គាល់ នៅ World Cup ទោះ​មាន​របួស ​

ខ្សែប្រយុទ្ធ Sadio Mane បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិសេណេហ្គាល់ សម្រាប់ព្រឹត្តិការណ៍ World Cup បើទោះបីជាកីឡាកររូប​នេះ មានរបួសសរសៃពួរ ​មិន​ដល់ ២សប្តាហ៍ផង ​មុនការ​ប្រកួត​ប្រជែង​ចាប់ផ្តើមក៏ដោយ។

កីឡាករ Mane បានដើរ​ខ្ចើចៗ​ចេញ​ពី​ទីលាន អំឡុងជ័យ​ជម្នះ​ ៦-១ របស់​ក្រុម​ Bayern Munich លើក្រុម Werder Bremen ក្នុង​ការ​ប្រកួត នៅ​ក្របខ័ណ្ឌ ​Bundesliga កាលពីថ្ងៃអង្គារ ហើយក្លិបយក្ស​នៅ​តំបន់​ Bavaria បានបញ្ជាក់​ នាពេល​​ក្រោយ​មក​ថា កីឡាករ​រូប​នេះ បានរងរបួសសរសៃពួរផ្នែក​ចុងខាងលើ​នៃ​កំភួន​ជើង​ស្តាំរបស់គេ។

​សេចក្ដី​រាយ​ការណ៍ ទាំង​នៅប្រទេសអាល្លឺម៉ង់ និងបារាំង បាន​ឱ្យ​ដឹង​ថា ការ​អាច​លេង​បាន​របស់កីឡាករ Mane សម្រាប់យុទ្ធនាការ នៅ World Cup របស់សេណេហ្គាល់ ដែលចាប់ផ្តើមទល់នឹងក្រុមហូឡង់ នាថ្ងៃទី២១ ខែវិច្ឆិកានោះ នៅ​តែ​មិន​ច្បាស់​លាស់នោះ​ទេ​​ ប៉ុន្តែក្រុម Bayern មិនបានដក​រូប​គេ​ចេញពីការប្រកួតប្រជែង​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​កីឡាករ​ ដែល​មាន​ឈ្មោះ​ក្នុង​ជម្រើសជាតិសេណេហ្គាល់ សម្រាប់ World Cup 2022:

-អ្នកចាំទី: Seny Dieng (Queens Park Rangers), Alfred Gomis (Stade Rennes), Eduoard Mendy (Chelsea)

-ខ្សែការពារ: Fode Ballo Toure (AC Milan), Pape Abou Cisse (Olympiakos), Abdou Diallo (RB Leipzig), Ismail Jakobs (Monaco), Kalidou Koulibaly (Chelsea), Formose Mendy (Amiens), Youssouf Sabaly (Real Betis)

-ខ្សែបម្រើ: Pathe Ismael Ciss (Rayo Vallecano), Krepin Diatta (Monaco), Idrissa Gana Gueye (Everton), Pape Gueye (Olympique Marseille), Cheikhou Kouyate (Nottingham Forest), Mamdou Loum (Reading), Nampalys Mendy (Leicester City), Moustapha Name (Pafos FC), Pape Matar Sarr (Tottenham Hotspur)

-ខ្សែប្រយុទ្ធ: Boulaye Dia (Salernitana), Famara Diedhiou (Alanyaspor), Bamba Dieng (Olympique Marseille), Nicolas Jackson (Villarreal), Sadio Mane (Bayern Munich), Ilimane Ndiaye (Sheffield United), Ismaila Sarr (Watford)៕