បទវិភាគ

បទវិភាគ៖ ការស៊ើបអង្កេតបង្ហាញថាពូទីនបានខិតខំព្យាយាមតែបរាជ័យក្នុងការសាកល្បងប្រើអាវុធប្រល័យលោក

ប្រែសម្រួល៖សហការី

អ្នកស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់អាម៉េរិកបាននិយាយថា លោក ពូទីន “ខិតខំព្យាយាម ហើយបរាជ័យ ” ក្នុងការខិតខំសាកល្បងអាវុធប្រល័យលោក Poseidon រហស្សនាម “ថ្ងៃវិនាស” ដើរដោយថាមពលនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយនាវាមុជទឹកបានត្រឡប់ទៅមូលដ្ឋានទ័ពក្នុងតំបន់អាក់ទិកវិញ។

ប្រទេសរុស្ស៊ីបានខិតខំសាកល្បង torpedo ដែលមានរហស្សនាមថាជា ‘ថ្ងៃវិនាស ត្រូវបានបរាជ័យ ‘ ដែលប្រភពស៊ើបការណ៍សម្ងាត់អាម៉េរិកជឿថា ជាសញ្ញាបង្ហាញថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូកំពុងចាប់ផ្តើមខាំចាក់ស្រេះ។

អាវុធនុយក្លេអ៊ែរដ៏គួរឲ្យភ័យខ្លាចដែលមានឈ្មោះថា Poseidon បំពាក់នៅក្នុងនាវាមុជទឹកដ៏ធំបំផុតរបស់ពិភពលោកឈ្មោះថា Belgorod ដែលទើបតែចូលប្រតិបត្តិការក្នុងរដូវក្តៅនេះបានបង្ហាញខ្លួនដ៏អស្ចារ្យនៅក្នុងឆ្នាំ ២០១៩ ដោយមានបំពាក់អាវុធនុយក្លេអ៊ែរប្រភេទ Poseidon Torpedo ដែលគេបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០១៥ អំពីវត្តមានវាត្រូវបានគេមើលឃើញថាវាជាអល័ង្កការរលំអនាវាមុជទឹកមួយនេះ។

រុស្ស៊ីបានអួតខ្លួននៅពេលនោះថា Poseidon នឹងអាចបំផ្លាញទីក្រុងទាំងមូលដោយបង្ករលកយក្សស៊ូណាមិប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ប្រភពរបស់សហរដ្ឋអាម៉េរិកបានប្រាប់ CNN ថាពួកគេបានសង្កេតឃើញនាវាBelgorod កំពុងរៀបចំសម្រាប់ការសាកល្បងអាវុធប្រភេទនេះ បន្ទាប់មកក៏បានចាកចេញពីតំបន់សាកល្បងនៅសមុទ្រអាកទិហើយត្រឡប់ទៅកំពង់ផែវិញដោយមិនមានការសាកល្បងអ្វីនោះទេ។

ការខកខានក្នុងការធ្វើតេស្តអាវុធដ៏គួរឱ្យភ័យខ្លាចនេះ ទំនងមកពីបញ្ហាបច្ចេកទេស។

អ្នកការទូតលោកខាងលិចម្នាក់បានប្រាប់ CNN ថា “នេះអាចត្រូវបានគេមើលឃើញថាជារូបភាពមួយ បង្ហាញពីការអនុវត្តសឹកសង្រ្គាមក្នុងពេលថ្មីៗនេះរបស់រុស្ស៊ី ដូចជាការបញ្ជូនកងទ័ពដែលមិនបានហ្វឹកហាត់ និងមិនមានបំពាក់បរិក្ខារទៅកាន់អ៊ុយក្រែន”។

ឧស្សាហកម្មយោធារបស់រុស្ស៊ីកំពុងឆ្លងកាត់គ្រាដ៏លំបាកមួយ ហើយយើងក៏អាចមើលឃើញថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើសារពើភ័ណបច្ចេកវិទ្យាជាន់ខ្ពស់របស់យោធាកំពុងមានអានុភាព ហើយត្រូវតែបន្ត។

ច្រកទម្រសម្រាប់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ torpedo ចេញពីនាវាមុជទឹកមួយនេះត្រូវបានបិទយ៉ាងឆាប់រហ័ស ពីព្រោះសមុទ្រអាកទិកជិតកកក្នុងពេលឆាប់ៗនេះហើយ។

សារព័ត៌មាន USNI បានរាយការណ៍ថា នាវា Belgorod ត្រូវបានគេប្រទះឃើញនៅលើផ្ទៃសមុទ្រ Barents ក្នុងចន្លោះថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែកញ្ញា ជិតឧបទ្វីប Kola ខណៈពេលនោះ កាសែតអ៊ីតាលី La Repubblica បានរាយការណ៍ថា មន្ត្រីយោធានៅអឺរ៉ុបបានផ្តល់សញ្ញាព្រមានថានាវាមុជទឹករុស្ស៊ីបានធ្វើដំណើរទៅកាន់សមុទ្រ Kara ដើម្បីសាកល្បង torpedoes Poseidon គេមិនបានដឹងច្បាស់ទេថាហេតុអ្វីបានជានាវាមុជទឹករុស្ស៊ីត្រូវត្រឡប់មកផ្ទះវិញដោយខកខានក្នុងការធ្វើតេស្ដទោះយ៉ាងណាក៏ដោយ ក៏ការបង្ហាញអាវុធនុយក្លេអ៊ែរ Poseidon អាចបង្កឲ្យមានភាពតានតឹងជាមួយសហរដ្ឋអាម៉រិក។

កាលនៅក្នុងឆ្នាំ ២០១៨ លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងជាលើកដំបូងអំពី torpedo ដើរដោយថាមពលនុយក្លេអែរ ហើយកាប្រើសុន្ទរកថារបស់គាត់ គឺដើម្បីអួតអំពីអានុភាពអាវុធថ្មីរបស់ខ្លូនតែប៉ុណ្ណោះ។

គាត់បាននិយាយថា Poseidon នឹងធ្វើឲ្យប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាម៉េរិកគ្មានបានការ។ នាវា Belgorod ទម្ងន់ ៣០,០០០ តោន មាន Poseidons ប្រាំមួយក្បាលគ្រាប់ ហើយក៏អនុវត្តតួនាទីជាមេបញ្ជាការកំពូលលើនាវាមុជទឹកតូចៗដទៃទៀតត ដែលរុស្ស៊ីបានប្រើប្រាស់សម្រាប់ប្រតិបត្តិការនៅសមុទ្រទឹកជ្រៅ torpedoes ត្រូវបានគេប្រដូចទៅនឹងយន្តហោះគ្មានមនុស្សបើក ព្រោះវាអាចត្រូវបានបញ្ជាពីចម្ងាយ ដើម្បីឆ្លងកាត់ប្រព័ន្ធការពារ។ ពួកវាមានសមត្ថភាពគ្មានដែនកំណត់នេះបើតាមទ្រឹស្តី ដោយសារម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់វាPoseidon torpedoes ត្រូវបានសាងសង់ឡើងក្នុងទម្រង់ស្រដៀងនឹង torpedo ធម្មតា ប៉ុន្តែមានទំហំធំជាងអាវុធធម្មតា ដែលមានប្រវែងដល់ទៅ ៧៩ហ្វីត ដែលជាមូលហេតុនំាឲ្យពួកវាចាំបាច់ត្រូវដឹកដោយនាវាមុជទឹកដែលត្រូវបានគេបានរចនាឡើងយ៉ាងពិសេសបំផុត។

របាយការណ៍ស្តីពីល្បឿនរបស់វាមានភាពខុសប្លែកគ្នា គឺគេដាក់វានៅក្នុងកំរិតមួយទាបរហូតដល់ ៧០mph និងខ្ពស់រហូតដល់១២៤mph ដែលធ្វើឲ្យវាពិបាកក្នុងការបញ្ឈប់។

អាវុធនេះក៏អាចដើរតួជាយាននៅក្រោមទឹកគ្មានមនុស្សបើក (UUVs) ដែលមានសមត្ថភាពអាចដំណើរការក្រោមរលក ដើម្បីគូសផែនទីផ្ទៃសមុទ្រដោយប្រើប្រព័ន្ធរូបភាពសូណាដែលត្រូវបានគេស្គាល់ថាជា sidescanning។

ទោះជាយ៉ាងណាក៏ដោយ UUVs ក៏អាចត្រូវបានគេដាក់ពង្រាយដើម្បីបំផ្លាញចរន្តថាមពលក្រោមបាតសមុទ្រ និងខ្សែអ៊ីនធឺណិតនៅអំឡុងពេលមានជម្លោះ។

នាវាមុជទឹកយក្សនេះក៏មាននាវាមុជទឹកខ្នាតតូចប្រវែង ១៨០ ហ្វីត សំចតនៅផ្នែកខាងក្រោមវាផងដែរ។ យានដែលមានមនុស្ស២៥នាក់អាចប្រើសម្រាប់ការស្រាវជ្រាវ សង្គ្រោះ និងប្រតិបត្តិការយោធាពិសេស។

នៅក្នុងអ្វីដែលត្រូវបានចាត់ទុកថាជាកិច្ចប្រតិបត្តិការដ៏អាក្រក់មួយនោះ គឺមេបញ្ជាការនាវាមុជទឹកនឹងរាយការណ៍ដោយផ្ទាល់ទៅកាន់លោកពូទីន ជាជាងទៅកាន់កំពូលមេទ័ពជើងទឹករបស់ប្រទេស ដែលធ្វើឲ្យ Belgorod ប្រៀបដូចជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សមុទ្រទឹកជ្រៅជាងនាវាមុជទឹកយុទ្ធសាស្ត្រ។

ប្រភព៖ DAILY MAIL