អន្តរជាតិ

រុស្ស៊ីហាមជនជាតិអាម៉េរិកាំង២០០នាក់មិនឲ្យចូលប្រទេសរបស់ខ្លួន

រដ្ឋាភិបាលរុស្ស៊ីនៅចុងសប្តាហ៍នេះ ​បានប្រកាសហាមប្រាមជនជាតិអាម៉េរិកាំង២០០នាក់​មិនឲ្យចូលប្រទេសរបស់ខ្លួនឡើយ ដោយក្នុងនោះរួមទាំងបងប្អូនរបស់ប្រធានាធិបតីចូបៃដិនផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី ក្រសួងការបរទេសរុស្ស៊ីបាននិយាយ​កាលពីថ្ងៃសុក្រ​ថា ខ្លួនបានហាមប្រាមជនជាតិអាម៉េរិកចំនួន២០០នាក់មិនឱ្យចូលប្រទេស​រុស្ស៊ីជាដាច់ខាត។ ក្នុងនោះរួមមានក្រុមគ្រួសារបងប្អូនលោកប្រធានាធិបតីចូបៃដិន Valerie Biden Owens, James Brian Biden និង Francis William Biden ។ និងសូម្បីតែលេខាធិការសារព័ត៌មានប្រចាំ​សេតវិមាន លោកស្រី Karine Jean-Pierre ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ។

ក្រសួងបានបន្តថា “វិធានការនេះ គឺដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មបុគ្គលថ្មីរបស់អាម៉េរិកដែល​កំពុងត្រូវបានដាក់បន្តបន្ទាប់មិនត្រឹមតែលើមន្ត្រីរុស្ស៊ី មន្ត្រីពាណិជ្ជកម្ម និងមន្ត្រីសាធារណៈ និងឥស្សរជនវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងលើអ្នកមិនគួរដាក់ផ្សេងទៀតដែលទីក្រុងវ៉ាស៊ីនតោន​មិនពេញចិត្ត។ ជុំវិញទណ្ឌកម្មនេះ មិនទាន់មានការឆ្លើយតបពីខាងអាម៉េរិកនៅឡើយទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា