សន្ដិសុខសង្គម

រថយន្តម៉ាកFord បើកបុកជាមួយម៉ូតូ សមត្ថកិច្ចសម្រាប់អមដង្ហែក្បួន

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងរថយន្តម៉ាកFord បានបុកជាមួយម៉ូតូសម្រាប់អមដង្ហែក្បួនភ្ញៀវ រងការខូចខាតយ៉ាងដំណំ តែមិនទាន់ដឹងថាខាងម៉ូតូរងគ្រោះថ្នាក់យ៉ាងណានោះនៅឡើយទេ ព្រោះដឹកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះនៅម្ដុំជិតស្ពាននាគវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តហាក់ មិនស្តាប់ការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាចត្រូវមានទោសនិងពិន័យតាមច្បាប់ ។

តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៨១ បានបញ្ជាក់ថា ជនណាបើកបរមិនគោរពសញ្ញា បញ្ជារបស់មន្ត្រីសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី ៨០០.០០០រៀលទៅ៤.០០០.០០០លានរៀល។ព័ត៌មានលម្អិតនឹងផ្សាយ ជូននាពេលក្រោយ៕ដោយ៖វិចិត្រ