សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កក្រឡាប់រងរបួសធ្ងន់៣នាក់

ភ្នំពេញ​៖ រថយន្តឡិចស៊ីស RX400h បានបើកបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កក៏ក្រឡាប់ផ្ងារកង់ មនុស្ស៣នាក់រងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅ​តាម​​ផ្លូវ​លេខ១៩៩​ ក្នុងសង្កាត់​ទំនប់​ទឹក​​ ​ខណ្ឌបឹងកេងកង​​ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។អ្នកនៅជិតទីនោះបានឱ្យដឹងថា​ មុនកើតហេតុ​មានរថយន្តម៉ាក​ឡិចស៊ីស​ RX400h ផ្លាកលេខ​ ភ្នំពេញ​ 2AL-9325 បើកតាមផ្លូវលេខ៤៣០​ ពីត្បូងទៅជើង។
មកដល់កន្លែងខាងលើ ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កបើកចេញពីផ្លូវលេខ១៩៩​ ពីលិចទៅកើត​ក្នុងល្បឿនលឿន​បានបុកជាមួយរថយន្តកំពុងឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉ក​ក្រឡាប់ផ្ងារកង់រងរបួសធ្ងន់៣នាក់។ រីឯរថយន្តខូចខាតខាងមុខយ៉ាងដំណំ​។ក្រោយមានគ្រោះថ្នាក់ សមត្ថកិច្ចបានចុះដល់ភ្លាមៗដើម្បីអន្តរាគមន៍​និងបាននាំយកអ្នករងរបួសទៅមន្ទីរពេទ្យ៕ដោយ៖វិចិត្រ