សេដ្ឋកិច្ច

ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្តេជ្ញា​ជួយ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០

​ភ្នំពេញ​៖​ លោក Masatsugu Asakawa ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ បាន​ប្ដេជ្ញា​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ស៊ីជម្រៅថែមទៀត​តាមរយៈការផ្ដល់​ជំនួយ​,​ការជួយ​កៀរគរ​ថវិកា​,​ការ​កៀរគរ​អ្នកវិនិយោគ​និង​កៀរគរ​បច្ចេកវិទ្យា​ដើម្បី​ជួយ​កម្ពុជា​ឲ្យ​ក្លាយ​ជា​​​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ប្រ​ទេ​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០​ពី​នោះ​ទៅទៀត​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​បៃតង ។​

​លោក Masatsugu Asakawa បាន​ប្តេ​ជា​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​កម្ពុជា នា​ព្រលប់​ថ្ងៃទី ១១ ខែវិច្ឆិកា​២០២២ នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ ខណៈ​រូបលោក​អញ្ជើញ​មក​ចូលរួម​វេទិកា​កិច្ចសន្ទនា​អាស៊ាន​ជា​សាកល​លើក​ទី​២ នៅ កម្ពុជា ។​

​ការឆ្លើយតប​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Masatsugu Asakawa​ដែល​បានទទួល​ការអញ្ជើញ​របស់​សម្តេច​មក​ចូលរួម​​ចែករំលែក​ធាតុ​ចូលក្នុង​វេទិកា​កិច្ច​ស​ន្ទ នា​អាស៊ាន​ជា​សកល​ហើយ​ក៏បាន​ថ្លែងអំណរគុណ​ADB​ផងដែរ​ដែល​បាន​គាំទ្រ​កម្ពុជា​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ជួយ​កម្ពុជា​រួច​ផុតពី​ការ​រាតត្បាត​នៃ​កូ​វីដ ១៩ សម្ដេច​បាន​មានប្រសាសន៍ថា ADB​គឺជា​ដៃគូ​ដ៏​ល្អ ហើយ​គម្រោង​ជាមួយ ADB តែងតែ​ទទួលបាន​ជោគជ័យ ៕​ដោយៈសិរីមតី