សន្ដិសុខសង្គម

បើកម៉ូតូលឿន ជ្រុលទៅបុករថយន្តបណ្ដាលឱ្យរបួសធ្ងន់២ម្នាក់

ភ្នំពេញ៖បុរសម្នាក់និងអ្នករួមដំណើរជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តទំនើប ម៉ាកហ្វដពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ទាំង២នាក់។គ្រោះថ្នាក់ចរាចរនេះនៅ ម្តុំភ្លើងស្តុបក្រោមស្ពានអាកាស៧មករា តាមផ្លូវសហព័ន្ធរុស្ស៊ី​ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ កាលពីម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី១២ ខែវិច្ឆិកា។

កម្លាំងសន្តិសុខបានឱ្យដឹងថា​ មុនកើតហេតុ​ មានរថយន្តម៉ាកហ្វដ ផ្លាកលេខព្រៃវែង2B-3555​ ធ្វើដំណើរតាមផ្លូវលេខ២៧១ ឆ្លងផ្លូវលេខ៥៩៨។

មកដល់កន្លែងខាងលើក៏មានម៉ូតូ​ម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IV-5459 ជិះឌុបគ្នា២នាក់តាមផ្លូវសហព័ន្ធរុស្ស៊ី​ក្នុងល្បឿនលឿន​ជ្រុលបុករថយន្តហ្វដពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំសងខាង។

បន្ទាប់ពីកើតហេតុ ​ផ្នែកជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក​រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ