សន្ដិសុខសង្គម

បញ្ជូនបុរសជាប់ចោទប៉ងសម្លាប់ស្ត្រីម្នាក់ថាចេះអាបធ្មប់ទៅតុលាការ

មណ្ឌលគិរី៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានបញ្ជូនជនសង្ស័យម្នាក់​ទៅតុលាការ ពាក់ព័ន្ធជាប់ចោទពីបទប៉ុនប៉ងសម្លាប់ស្ត្រីម្នាក់ថាចេះអាបធ្មប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២ នៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជនសង្ស័យឈ្មោះអ៊ូ សុខលាប អាយុ៣៩ឆ្នាំ បានយកកាំបិតចិតបន្លែចុងស្រួច​ប៉ងធ្វើឃាតស្ត្រីឈ្មោះសឿ សាវេត អាយុ៥៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា។ក្រោយពីធ្វើឃាតមិនបានសម្រេច ត្រូវប្តីស្ត្រីរូបនោះទៅទាន់ ជនសង្ស័យក៏រត់គេចខ្លួនបាត់មួយយប់។

លុះព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ជនរងគ្រោះបានទៅប្តឹងនគរបាលប៉ុស្តិ៍។ក្រោយមកក៏បានឃាត់ខ្លួន​ជនសង្ស័យយកទៅសាកសួរនិងបញ្ជូនបន្តទៅនគរបាលស្រុក។បន្ទាប់មកជនសង្ស័យត្រូវបាន នគរបាលស្រុកកោះញែកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖សុខុម

ជនរងគ្រោះ