សន្ដិសុខសង្គម

ចាប់បុរសកូរ៉េម្នាក់ករណីរត់ចូលក្បួនថ្នាក់ដឹកនាំនៃប្រទេសកូរ៉េ

ភ្នំពេញ៖សមត្ថកិច្ចការពារគោលដៅបានចាប់បុរសជនជាតិកូរ៉េម្នាក់ ដែលព្យាយាមរត់ចូលក្នុងក្បួន​ធ្វើដំណើរ​ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជា។

មន្ត្រីនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា កម្លាំងនគរបាលការពារគោលដៅបានចាប់​បុរសជាជនជាតិកូរ៉េម្នាក់ បន្ទាប់ពីព្យាយាមរត់ចូលក្បួនធ្វើដំណើរ VIP របស់ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េ ដែលទើបមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លើកទី៤០និង៤១។

ការចាប់ខ្លួនបុរសខាងលើធ្វើឡើងនៅគោលដៅផ្លូវសហព័ន្ធរុស្ស៊ី ក្បែរដេប៉ូសាំង CALTEX គល់ស្ពានអាកាសផ្សារដីហុយខាងលិច ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនបុរសជនជាតិកូរ៉េខាងលើ​ទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ