កីឡា

​​ក្របខ័ណ្ឌ Premier League អង់គ្លេស នា​ចុង​សប្ដាហ៍នេះ គឺជា​ការប្រកួត​ចុង​ក្រោយ ​មុន​នឹងត្រូវ​បាន​ផ្អាក ដើម្បី​ឱ្យ​កីឡាករ​ទាំង​ឡាយទៅ​បំពេញ​កាតព្វកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​ ដែល​ដណ្ដើម​បាន​សិទ្ធិទៅ​ចូល​រួមប្រកួត​ប្រជែងក្នុង​ព្រឹត្តិការណ៍ World Cup នៅឯ​ប្រទេស​កាតា នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ សម្រាប់​សប្ដាហ៍​ទី១៥ ​នេះ ​​ក្រុមលេខ ១ Arsenal ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខក្រុមបាតតារាង​ទី២ ​Wolverhampton Wanderers (Wolves) ខណៈ​ក្រុមលេខ ២ Manchester City បើក​ទ្វារផ្ទះ​ស្វាគមន៍​ក្រុម Brentford ហើយ​គូ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុតនោះ​ គឺ​ក្រុម​កំពុង​ឡើងជើង Newcastle ដែលនៅ​លេខ ៣ ត្រូវ​តទល់​ជាមួយ​ក្រុមលេខ ៧ Chelsea ក្នុង​ផ្ទះ​ខ្លួនឯង។​

​ ដូច​​សប្ដាហ៍​កន្លង​ទៅ​ដែរ Cambodia Flash News (CFN) តែង​​​​​លើក​យក​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលរបស់​គូ​នីមួយ​ៗពី​អ្នក​វិភាគ​​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​ព័ត៌មានផ្សេង​គ្នានៅ​ចក្រភពអង់គ្លេស ដោយ​ម្នាក់​ គឺ​​លោក Mark Lawrenson (Lawro) ដែល​ធ្វើការ​ឱ្យ​គេហ​ទំព័រ Paddy Power News នៅ​​អៀរឡង់​ ហើយ​ម្នាក់​ទៀត គឺលោក Chris Sutton ដែលបំពេញ​ការងារ​​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស។

ខាង​ក្រោម​នេះ ជា​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​ទាំង ២៖

​ +ការ​ទស្សន៍ទាយរបស់លោក Lawrenson​៖

*ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា

-Man City អាចនឹងឈ្នះ Brentford                              ៤-០

-Bournemouth អាចនឹង​ស្មើ Everton                            ១-១

-Liverpool អាចនឹងឈ្នះ Southampton                        ២-០

-Nott’m Forest អាចនឹង​ចាញ់ Crystal Palace               ១-២

-Tottenham អាចនឹង​ឈ្នះ Leeds                                  ២-០

-West Ham អាចនឹងឈ្នះ Leicester                             ១-០

-Newcastle អាចនឹង​ឈ្នះ Chelsea                               ២-១

-Wolves អាចនឹង​ចាញ់ Arsenal                                  ០-២

*ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា

-Brighton អាចនឹង​ស្មើ Aston Villa                               ១-១

-Fulham អាចនឹងចាញ់ Man United                             ០-២

+ការ​ទស្សន៍ទាយរបស់លោក Sutton​៖

*ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា

-Man City អាចនឹងឈ្នះ Brentford                              ៤-០

-Bournemouth អាចនឹង​ស្មើ Everton                           ១-១

-Liverpool អាចនឹងឈ្នះ Southampton                       ៣-០

-Nott’m Forest អាចនឹង​ចាញ់ Crystal Palace               ១-២

-Tottenham អាចនឹង​ឈ្នះ Leeds                                  ៣-១

-West Ham អាចនឹងស្មើ Leicester                               ១-១

-Newcastle អាចនឹង​ឈ្នះ Chelsea                               ១-០

-Wolves អាចនឹង​ចាញ់ Arsenal                                    ០-២

*ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា

-Brighton អាចនឹង​ឈ្នះ Aston Villa                              ២-១

-Fulham អាចនឹងឈ្នះ Man United                              ២-១៕