កីឡា

Maddison និង Wilson មានឈ្មោះក្នុងក្រុមអង់គ្លេស សម្រាប់ World Cup

គ្រូបង្វឹកលោក Gareth Southgate បានបញ្ចូលខ្សែបម្រើប្រយុទ្ធ James Maddison របស់ក្រុម Leicester City ក្នុងក្រុមតោកំណាចអង់គ្លេស សម្រាប់ការចូលរួមប្រកួតប្រជែង នៅព្រឹត្តិការណ៍ World Cup 2022 នាប្រទេសកាតា ហើយខ្សែប្រយុទ្ធ Callum Wilson របស់ក្រុម Newcastle United ក៏ត្រូវបានជ្រើសរើសផងដែរ។

ទាំងកីឡាករ Maddison និង Wilson មិនបានបង្ហាញខ្លួនឱ្យក្រុមអង់គ្លេសនោះឡើយ ចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែទទួលបានការកោះហៅឱ្យចូលក្នុងចំណោមក្រុមកីឡាករទាំង ២៦នាក់ ដោយសារការចាប់ផ្តើមបានយ៉ាងល្អជាមួយក្លិបរបស់ពួកគេ សម្រាប់ការប្រកួតប្រជែង ក្នុងស្រុក ដែលដំណើរការ រហូតដល់ខែនេះ។ ការបញ្ចូលឈ្មោះរបស់កីឡាករ Wilson នេះ មានន័យថា ខ្សែប្រយុទ្ធ Tammy Abraham និង Ivan Toney ត្រូវតែអវត្តមាន។

-កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ World Cup  2022:

-អ្នកចាំទី: Jordan Pickford (Everton), Nick Pope (Newcastle), Aaron Ramsdale (Arsenal)។

-ខ្សែការពារ: Trent Alexander-Arnold (Liverpool) Conor Coady (Everton), Eric Dier (Tottenham), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Kieran Trippier (Newcastle), Kyle Walker ( Manchester City), Ben White (Arsenal)។

-ខ្សែបម្រើ: Jude Bellingham (Borussia Dortmund), Conor Gallagher (Chelsea), Jordan Henderson (Liverpool), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham)។

-ខ្សែប្រយុទ្ធ: Phil Foden (Manchester City), Jack Grealish (Manchester City), Harry Kane (Tottenham), James Maddison (Leicester), Marcus Rashford (Manchester United), Bukayo Saka (Arsenal), Raheem Sterling (Chelsea), Callum Wilson ( Newcastle)៕