សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់អ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

កោះកុង៖សមត្ថកិច្ចកំពុងស្វែងរកចាប់អ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ។

មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកបាត់បង់ជីវិត​ឈ្មោះ អ៊ឹប តង់ អាយុ៧២ឆ្នាំ នៅភូមិ-សង្កាត់​ខាងលើ។ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ផ្លាកលេខកោះកុង 1C-1962 ពីលិចទៅកើត។រីឯ​អ្នក​បើក​បរ​រថយន្ត​ត្រូវគេស្គាល់ឈ្មោះ​ ជា អាយុ៣៨ឆ្នាំ បើករថយន្តម៉ាកហ្វត​រ៉េបទ័រ ផ្លាកលេខកម្ពុជា PSMN1232​ ។ក្រោយកើតហេតុបានបើករថយន្តទៅលាក់ទុកក្នុងដីឡូត៍មួយ ហើយចុះរត់គេចខ្លួនបាត់​។

​បន្ទាប់មកកម្លាំងជំនាញ​បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ និងដកហូតរថយន្តជាវត្ថុតាងបង្កឱ្យមនុស្សស្លាប់ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងខេមរភូមិន្ទដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ