សន្ដិសុខសង្គម

រៀបចំសំណុំរឿងនឹងបញ្ជូនបុរសម្នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

​​បាត់ដំបង​៖​កម្លាំងនគរបាលស្រុកសំឡូត កាលពីល្ងាចទី១០ ខែវិច្ឆិកា បានចាប់មុខសញ្ញាជួញដូរ គ្រឿងញៀនម្នាក់ចំណោម២នាក់ ហើយបានរៀបចំសំណុំរឿងនិងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាប ជំនាញបានចាប់​ខ្លួនបុរសម្នាក់​នៅស្រុក​សំឡូត​ ខេត្តបាត់ដំបង​។ជនសង្ស័យ​ឈ្មោះ​ខាន់​ ណុ​ក​ អាយុ​៣៩​ឆ្នាំ​ នៅភូមិ​ភ្នំ​រៃ​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​ជាមួយនោះដកហូតគ្រឿងញៀនមេតំហ្វេតាមីន ICE ចំនួន១ថង់ ម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខបាត់ដំបង 1AH-6840 ។

សមត្ថកិច្ចបានបន្តស្រាវជ្រាវតាមចាប់មេខ្លោងម្នាក់ទៀតឈ្មោះវ៉ាន់ មនិល អាយុ៣៨ឆ្នាំ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត កំពុងរត់គេចខ្លួនបាត់។ក្រោយមកជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវនគរបាលស្រុកសំឡូតកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖វិចិត្រ