សន្ដិសុខសង្គម

រថយន្តព្រូស២គ្រឿងបុកគ្នាពេញទំហឹង ខ្ទេចកំណាត់មុខដូចគ្នា

ភ្នំពេញ៖រថយន្តម៉ាកតូយូតាព្រូស២គ្រឿងបានបើកបុកគ្នាពេញទំហឹងនៅផ្លូវបែកជាបួន ហើយមួយគ្រឿងខ្ទាតទៅបុកបង្គោលភ្លើងបណ្តាលឱ្យខ្ទេចកំណាត់មុខដូចគ្នា។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ  កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តម៉ាកតូយ៉ូតាព្រូស ផ្លាកលេខ កម្ពុជា RA.XIV99 ធ្វើដំណើរតាមផ្លូវលេខ២២២។មកដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តព្រូសមួយគ្រឿងទៀត ផ្លាកលេខភ្នំពេញ 2AW-5159 បើកតាមផ្លូវលេខ៥១ យ៉ាងលឿនក៏បុកចំពីចំហៀង។ពេលនោះរថយន្តព្រូសមួយគ្រឿងបានប៉ើងទៅបុកបង្គោលភ្លើងខ្ទេចកំណាត់មុខដូចគ្នា តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងនិងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ