សន្ដិសុខសង្គម

រថយន្តបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចររវាងរថយន្តតូយូតាព្រូសបើកឆ្លងផ្លូវ ជ្រុលបុកជាមួយម៉ូតូពេញទំហឹង​បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅសង្គ្រោះភ្លាមៗ។ហេតុការណ៍នេះបាន​កើតឡើងនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា។សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តម៉ាកតូយូតាព្រូស ផ្លាកលេខភ្នំពេញ 2AV-8581 ធ្វើដំណើរពីកើតទៅលិច។

មកដល់កន្លែងខាងលើ រថយន្តបានបត់ឆ្លងផ្លូវក៏ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម ផ្លាកលេខ កំពង់ឆ្នាំង 1G-7315 បើកពីលិចទៅកើតពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់និងខូចខាតរថយន្តម៉ូតូ​ទាំងសងខាងយ៉ាងដំណំ។បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បី​រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖វិចិត្រ