សន្ដិសុខសង្គម

ទុស្សេខ្សែភ្លើងឆេះតូបលក់ដូរអាជីវករជាច្រើនកន្លែងនៅក្រោយផ្សារកំពង់ប្រណាក

ព្រះវិហារ៖អគ្គិភ័យបានឆេះបំផ្លាញតូបចំនួន៥ ខូចខាតសម្ភារនិងទ្រព្យសម្បត្តិអស់ទាំងស្រុងនៅ​ក្រោយផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ កាលពីម៉ោងជាង៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា។

មន្ត្រីរដ្ឋបាលសាលាខេត្តបានឱ្យដឹងថា ពេលអគ្គិភ័យបានកើតឡើងភ្លាម មានរថយន្តបាញ់ទឹក​របស់ស្នងការនគរបាលខេត្តព្រះវិហារបានចេញអន្តរាគមន៍។ប៉ុន្តែដោយសារកម្លាំងភ្លើងឆាបឆេះ​ខ្លាំងពេក ក៏បន្តរហូតដល់ម៉ោង១០យប់ទើបរលត់ទាំងស្រុង។ខណៈនោះឃើញមានបញ្ជាផ្ទាល់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។

មន្ត្រីដដែលបានបន្តថា គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យតូបចំនួន៥ឆេះអស់ទាំងស្រុង។តែគេនៅមិនទាន់ដឹងពីទំហំនៃការខាតបង់ទ្រព្យសម្បត្តិនៅឡើយទេ។នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះសមត្ថកិច្ចសមត្ថកិច្ចបានបញ្ជាក់មូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះគឺដោយសារទុស្សចរន្តអគ្គិសនី៕ដោយ:សុខុម