សុខភាព

ភេសជ្ជៈដែលអ្នកបរិភោគមួយចំនួន អាចបង្កគ្រោះថ្នាក់ដល់សុខភាព

ការបរិភោគអាហារផ្អែមខ្លាំងពេកគឺជាមូលហេតុសំខាន់ក្នុងការបង្កើតឱ្យកើតរោគជំងឺយ៉ាងច្រើនតាមសួររកនៅគ្រាថ្ងៃខាងមុខដែលមិនអាចចៀសផុតឡើយ។អង្គការសុខភាពពិភពលោក (WHO) បានធ្វើការណែនាំថា បរិមាណសារជាតិស្ករដែលមនុស្សយើងបរិភោគគឺមិនឱ្យលើសក្នុងមួយថ្ងៃ​ចំនួន៦ស្លាបព្រាកាហ្វឡើយ។សម្រាប់រោគជំងឺដែលប្រឈមមានដូចជា៖រោគធាត់ ជំងឺទឹកនោមផ្អែម និងរោគជំងឺដទៃទៀត។

តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ភេសជ្ជៈដែលមនុស្សយើងចូលចិត្តបរិភោគ និងអ្នកខ្លះញៀនមិនអាចអត់បានរៀងរាល់ថ្ងៃនេះដូចជា៖ តែសូដាក្រហម អាចមានបរិមាណទឹកស្ករ គិតជាមធ្យមដល់ទៅ ១៥,៥ស្លាបព្រាកាហ្វេ តែក្រូចឆ្មារមានលាយស្ករ ១២,៦ស្លាបព្រាកាហ្វេ និងភេសជ្ជៈផ្អែមដទៃៗទៀតតែងមានបរិមាណសារជាតិស្ករលើសតម្រូវការ​ដែលមានន័យថា បើសិនយើងបរិភោគគ្រឿងភេសជ្ជៈផ្អែម ១កែវមានបរិមាណ២៥មិលី្លក្រាមដែលជា​បរិមាណ​លើសចំនួននៃសេចក្តីត្រូវការរបស់រាងកាយក្នុងមួយថ្ងៃៗ។

តើភេសជ្ជៈនីមួយៗដែលអ្នកបរិភោគមានបរិមាណសារជាតិស្ករខ្ពស់ប៉ុនណាដែរ?

*ទឹកដោះគោទឹកកក

តាមធម្មតាមានបរិមាណជាតិស្ករគិតជាមធ្យម ១២ស្លាបព្រាកាហ្វេ

  *សូដាក្រហម

មានសារជាតិស្ករគិតជាមធ្យមប្រមាណ១៦ស្លាបព្រាកាហ្វេ

*កាហ្វេទឹកដោះគោទឹកកក

មានបរិមាណសារជាតិស្ករគិតជាមធ្យម១១ស្លាព្រាបកាហ្វេ

*តែគុជ

ជាធម្មតានឹងមានបរិមាណសារជាតិស្ករគិតជាមធ្យម១១ស្លាបព្រាកាហ្វេ

*តែបៃតង

មានបរិមាណសារជាតិស្ករគិតជាមធ្យម១១ស្លាបព្រាកាហ្វេ

*កូកាកូឡា

មានបរិមាណសារជាតិស្ករគិតជាមធ្យមប្រមាណ១១ស្លាបព្រាកាហ្វេ

*តែទឹកកក

មានបរិមាណសារជាតិស្ករគិតជាមធ្យមប្រមាណ១១ស្លាបព្រាកាហ្វេ

*អូវ៉ាន់ធីន

មានបរិមាណសារជាតិស្ករគិតជាមធ្យមប្រមាណ ១៣ស្លាបព្រាកាហ្វេ

ប្រែសម្រួលពីឯកសារបរទេស

ដោយ៖ឧត្តម