សន្ដិសុខសង្គម

អាវុធហត្ថនិងគយចល័ត សហការចាប់ជនសង្ស័យដឹកដំនិញគេចពន្ធ

ក្រចេះ៖កម្លាំងអាវុធហត្ថខេត្តក្រចេះនិងមន្ត្រីស្ថាប័នគយចល័ត សហការដេញចាប់ជនសង្ស័យ បើករថយន្តដឹកដំនិញគេចពន្ធ ហើយបំបុករថយន្តគយនិងបារ៉ាស់សមត្ថកិច្ច។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា កម្លាំងចម្រុះបានបង្រ្កាបទំនិញគេចពន្ធនិងចាប់ជនសង្ស័យម្នាក់ នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា។

សមត្ថកិច្ចបានឃាត់រថយន្ដដឹកទំនិញ តែតៃកុងបានបើកបំបុកនិងកៀររថយន្តមន្រ្តីគយ បណ្ដាលឱ្យរថយន្តធ្លាក់ផ្លូវ។លុះទៅដល់ក្រុងក្រចេះ រថយន្ដជនសង្ស័យក៏បើកបំបុកបារ៉ាស់សមត្ថកិច្ច ទៀត រហូតដល់ភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ទើបចាប់រថយន្តនោះបាន។អ្នកបើកបររថយន្ត ដឹកទំនិញឈ្មោះសាន វ៉ាន់ថៃ អាយុ២៨ ឆ្នាំ នៅខេត្តក្រចេះ។កម្លាំងបានរឹបអូសរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខ ក្រចេះ 3A1059 និងទំនិញសង្ស័យអត់បង់ពន្ធនាំចូលចំនួន៨មុខ។

ក្នុងនោះមានស្បែកជើងជ័រចម្រុះ ៣៧៦គីឡូក្រាម, សម្បកបេ៥៥ដុំ, តង់៨៤គីឡូក្រាម, កីកៅស៊ូប្លាស្ទីក៤២០គីឡូក្រាម, មីកញ្ចប់៥០០កេស, ថ្នាំបាញ់ស្មៅ៥កេស, ធុងបាញ់ថ្នាំ២០ធុង និង​វ៉ាលិស៥។ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងទំនិញគេចពន្ធត្រូវមន្ត្រីគយយកទៅរក្សាទុកដើម្បី អនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ