សន្ដិសុខសង្គម

រថយន្តធំដឹកស្រាបៀរបុកគ្នាជាមួយម៉ូតូ បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់

កណ្តាល៖រថយន្តធំដឹកស្រាបៀរ GANZBERG បើកបុកគ្នាជាមួយម៉ូតូ បណ្ដាលឱ្យមនុស្ស២នាក់បានស្លាប់ និងចាក់ស្រាបៀររាយប៉ាយពេញលើដងផ្លូវ។គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ក្នុងឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តដឹកស្រាបៀរ GANZBERG បើកបរតាមផ្លូវជាតិលេខ៥ ។មកដល់កន្លែងខាងលើក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីម ដោយមានមនុស្សស្រីប្រុស២នាក់ជិះឌុបបណ្តាលឱ្យស្លាប់ទាំង២នាក់ភ្លាមៗ យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ សមត្ថកិច្ចបានយករថយន្តនិងម៉ូតូ​ទៅរក្សាទុកបណ្តោះអាសន្ន ហើយបន្តតាមចាប់តៃកុងយកមកទទួលខុសត្រូវក្នុងករណីនេះ៕ដោយ៖វិចិត្រ