សេដ្ឋកិច្ច

បុណ្យអុំទូក​៣​ថ្ងៃ ក្រុងព្រះសីហនុ ទទួលបាន​ទេសចរ​ជិត​៥០​ម៉ឺន​នាក់​

​ខេត្ត​ព្រះសីហនុ​៖ ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧-៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅលេង​កម្សាន្ត សរុប​ចំនួន ៤៩៤ ៩១៩​នាក់​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកាមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ សរុប​ចំនួន ១០៧.៣៧១​នាក់​។ ថ្ងៃទី​២ នៃ​ពិធី​បុណ្យអុំទូកត្រូវ​នឹង​ថ្ងៃទី​៨ខែវិច្ឆិកាឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរសរុប​ចំនួន ២១៥.៥៥២​នាក់​។រីឯ​ថ្ងៃទី​៣ត្រូវ​នឹង​ថ្ងៃទី​៩​វិច្ឆិកានៅ​ខេត្ត​ព្រះសីហនុទទួលបាន​ភ្ញៀវទេសចរចំនួន១៧១. ៩៩៦​ នាក់​។​

​កំណើន​ភ្ញៀវទេសចរ មកលេង​សមុទ្រ​នេះ ត្រូវបាន​មន្ទីរ​ទេសចរណ៍ ប្រកាសថា ក្រោយ​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការការពារ​សន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបាន​យ៉ាង​ល្អប្រសើរដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ ជាតិ និង​អន្តរជាតិ ចង់​មក​កំសាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​៕​ដោយៈផាវី