អន្តរជាតិ

ដោយសារតែទណ្ឌកម្មលើរុស្ស៊ីធ្វើឲ្យអតីតម្ចាស់ក្លិបបាល់ទាត់ Chelsea ខាតបង់ប្រាក់ចំនួន ១៨ពាន់លានផោន

ប្រែសម្រួល៖សហការី

ប្រទេសអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីមានតម្លៃរហូតដល់ទៅជាង ១៨ ពាន់លានផោន ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់លោក វ្ល៉ាឌីមៀ ពូទីនលើប្រទេសអ៊ុយក្រែន។

នេះគឺជាតួលេខដ៏ធំមួយ ដែលត្រូវបានគេប្រកាសជាលើកដំបូង ដោយរួមបញ្ចូលទាំងទណ្ឌកម្មពីមុនមកទាំងអស់របស់ចក្រភពអង់គ្លេសទៅលើទ្រព្យសម្បតិ្តរបស់រុស្ស៊ី។

បុគ្គលជាឥស្សរជនជាង ១,២០០ នាក់ រួមទាំង លោក oligarchs និង ដូចជាអតីតម្ចាស់ក្លឹប បាល់ទាត់Chelsea លោកRoman Abramovich រួមទាំងថ្នាក់ឧត្តមសេនីយ៍ និងសូម្បីតែលោកអាចារ្យដែលជាប្រធានវិហារគ្រិស្តអូស្សូដក់ ក៏បានទទួលរងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ក្នុងការធ្វើដំណើរ។

លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ និងធនាគារក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ីចំនួន ១២០ ដែលត្រូវបានហាមឃាត់ពីការរកស៊ីនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសផងដែរ។ ថែមទាំងបិទមិនឲ្យនាំចេញដែកថែប និង ឧប្បករណ៏បច្ចេកវិទ្យា និង ឧបករណ៏គ្រឿងយន្តសម្រាប់ធ្វើសង្រ្គាមទាំងនេះបានធ្វើឲ្យលោកពូទីនរងការខាតបង់យ៉ាងធ្ងន់ធ្ងរ និង ជាកត្តាចាំបាច់ដែលកងទ័ពរបស់ប្រទេសរុស្ស៊ីបកមកប្រើប្រាស់រថក្រោះផលិតនៅសម័យសូវៀត។

ការកំណត់ទណ្ឌកម្មលើផ្នែកពាណិជ្ជកម្ម គឺជាការវាយប្រហារលើការផ្លាស់ផ្តូរទំនិញដូចជា caviar និង vodka របស់រុស្ស៊ីលើទីផ្សារដោយចក្រភពអង់គ្លេស ។

ដោយអានុភាពនៃទណ្ឌកម្មសេដ្ឋកិច្ចជាសកលបានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីកំពុងធ្លាក់ចុះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះត្រូវបានព្យាករថានឹងធ្លាក់ចុះ ៦.២ ភាគរយនៅក្នុងឆ្នាំនេះ បើធៀបទៅនឹងការព្យាករមុនពេលមានការលុកលុយអ៊ុយក្រែន។

អានុភាពទណ្ឌកម្មរបស់ចក្រភពអង់គ្លេសឆ្លើយតបទៅនឹងការលុកលុយនេះបង្ហាញឲ្យឃើញពីផលប៉ះពាល់ នៅក្នុងការវាយតម្លៃសាជាថ្មីប្រចាំឆ្នាំរបស់ការិយាល័យឃ្លាំមើលការអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុ (OFSI) ។

ទ្រព្យសម្បត្តិរុស្ស៊ីសរុបចំនួន ១៨.៣៩ ពាន់លានផោនត្រូវបានបង្កកក្រោមរទណ្ឌកម្មរបស់ចក្រភពអង់គ្លេសទិន្ន័យនេះត្រូវបានរាយការណ៍ទៅ OFSI នៅក្នុងចន្លោះថ្ងៃទី ២២ ខែកុម្ភៈដល់ ថ្ងៃទី ២៩ ខែតុលា។

លេខាធិការសេដ្ឋកិច្ចនៃរតនាគារ លោក Andrew Griffith បានថ្លែងកាលពីយប់មិញថា “យើងបានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានពីមុនមកមកលើប្រទេសរុស្ស៊ីដែលកំពុងតែធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ន់ធ្ងរដល់ការធ្វើសង្រ្គាមរបស់ពួកគេ។ យើងមានតួលេខបុគ្គលជាឥស្សរជនក្នុងចំនួនច្រើនជាងចំនួនរបស់ OFSI ទ្វេដងសម្រាប់ក្រុមបក្ខពួកពុករលួយរបស់លោកពូទីនដែលត្រូវរងនូវសម្ពាធទណ្ឌកម្មជាបន្តទៅទៀត។

សាររបស់យើងគឺច្បាស់លាស់ណាស់៖ យើងនឹងមិនអនុញ្ញាតឲ្យលោកពូទីនទទួលបានជោគជ័យក្នុងសង្គ្រាមដ៏យង់ឃ្នងនេះទេ។

រដ្ឋមន្ត្រីក្រសួងការបរទេស របស់ចក្រភពអង់គ្លេសលោក Anne-Marie Trevelyan បានថ្លែងថា “នៅពេលដែលលោកPutin ចូលលុកលុយប្រទេសអ៊ុយក្រែន លោកPutin បានគិតថាពួកយើងនឹងអង្គុយនៅស្ងៀម។ លោកPutin គាត់បានគិតខុសហើយ។ គឺពួកយើងនឹងបន្តបង្កើនការដាក់ទណ្ឌកម្មរបស់យើងដើម្បីបន្តដាក់សម្ពាធសេដ្ឋកិច្ចឲ្យបានកាន់តែធ្ងន់ធ្ងរថែមទៀតលើប្រទេសរុស្សីរហូតដល់អ៊ុយក្រែនទទួលបានជ័យជំនះជាស្ថាពរ៕

ប្រភព៖ Daily Mail