សេដ្ឋកិច្ច

កម្ពុជា ចិន ចុះ ហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​១៨

​ភ្នំពេញ​៖​កម្ពុជា​និង​ចិន កាលពី​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​១៨ ដែល​ក្នុងនោះ​រួមមាន​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ខេត្តក្រចេះ គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៧ (​ស្ព​ន់​-​កំពង់ចាម​)​ជាដើម​។​

​ការចុះហត្ថលេខា​នេះ បន្ទាប់ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា ចក្រ​កម្ពុជា និង​ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ឯកសារ​ទាំង​១៨ ដែល​ត្រូវបាន​ចុះហត្ថលេខា​នោះ​រួមមាន​៖
១-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ ។​
២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៧ (​ស្គន់​-​កំពង់ចាម​) ។​
៣-​លិខិត​ប្រគល់​-​ទទួល គម្រោង​រៀបចំ​ផែនការមេ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។​
៤-​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​កសិកម្ម រវាង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​ចិន​។​
៥-​វិញ្ញាបនបត្រ​ប្រគល់​-​ទទួល សម្រាប់​គម្រោង​កែលម្អ​ផ្លូវ​ជនបទ ជំហាន​ទី​២ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​។​
៦-​វិញ្ញាបនបត្រ​ប្រគល់​-​ទទួល​គម្រោង ស្តីពី​ការបញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​បុរាណ​ចិន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ មក​កម្ពុជា​។​
៧-​វិញ្ញាបនបត្រ​ប្រគល់​-​ទទួល​សម្ភារៈ​បន្ទាន់​ស​ម្រា​ប់​ផ្គត់ផ្គង់ និង​គាំទ្រ​កម្ពុជា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។​
៨-​វិ​ញ្ញាប​នប​ត​ប្រគល់​-​ទទួល​គម្រោង​ជំនួយ​របស់​ប្រទេស​ចិន សម្រាប់​កែលម្អ​បរិស្ថាន​សាលារៀន និង​ការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំ​នៅ​កម្ពុជា​។​
៩-​អនុស្សារណៈ​យោគយល់​គ្នា ក្នុងការ​អភិវឌ្ឍ​រួម​គា្ន​លើ​កម្មវិធី​រៀន​ភាសា​ចិន នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ នៅ​កម្ពុជា​។​
១០-​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​
១១-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ប​សុ​ឱសថ វត្ថុ​ធាតុ​ជីវ​បសុព្យាបាល និង​សារធាតុ​បន្ថែម​ចំណី​សត្វ​។​
១២-​កិច្ចព្រមព្រៀង​នៃ​ការផ្តល់​ជំនួយ​វ៉ាក់សាំង​សត្វ​។​
១៣-​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ម្រេច ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។
១៤-​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវការ​ត្រួតពិនិត្យ ច​ត្តា​ឡី​ស័ក និង​អនាម័យ​សត្វ សម្រាប់​ផលិតផល​ជលផល​ធម្មជាតិ នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ កាន់​ប្រទេស​ចិន​។​
១៥-​កិច្ចព្រមព្រៀង ស្តីពី​ការទប់ស្កាត់​ការ​លួច ការជីក​កកាយ និង​ការនាំចេញ និង​នាំចូល​សម្បត្តិ​វប្បធម៌​ដោយ​ខុសច្បាប់​។​
១៦-​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ឱសថ​បុរាណ​ចិន​កម្ពុជា​-​ចិន​។​
១៧-​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការផ្តល់​ឧបករណ៍ និង​មធ្យោបាយ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ក្រោម​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង​។​
១៨-​វិញ្ញាបនបត្រ​ប្រគល់​ទទួល​សម្រាប់​គម្រោង​ការងារ​វិស្វកម្ម គាំទ្រ​ការធ្វើឱ្យ ប្រសើរឡើង​ជីវភាព​ប្រជាពលរដ្ឋ នៃ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ
​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​។​

​ក្រៅពី​ចុះហត្ថលេខា​នេះ​ក៏មាន​ពិធី​សម្ពោធ​ជា​និមិត្តរូប​ចំនួន​៣​ផងដែរ ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ ក្នុងនោះ​មានដូចជា​៖
១-​ពិធី​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ល្បឿន​លឿន រាជ ធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ​
២-​តំបន់​គម្រោង​បង្ហាញ​ការបញ្ចេញ​កាបូ​និ​ច ខេត្ត​ព្រះសីហនុ​។​
៣-​វិទ្យាស្ថាន​ខុង​ជឺ​នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា​៕​

ដោយៈសិរីមតី