កីឡា

World Cup 2022: ប្រវត្តិត្រួសៗ​របស់​ក្រុម​តោកំណាច​អង់គ្លេស

ខាង​ក្រោម​នេះ គឺ​ប្រវត្តិ​រឿង​រ៉ាវ​សង្ខេបត្រួសៗរបស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​ស្ថិត​ក្នុង​ពូល B នៅ​ឯ​ព្រឹត្តិការណ៍ World Cup 2022 នា​ប្រទេស​កាតា​:​

-សមិទ្ធផល​ល្អ​បំផុត: ជើង​ឯក ក្នុង​ឆ្នាំ​១៩៦៦

-សមិទ្ធផល​កិត្តិយស​ផ្សេង​ទៀត: មិន​មាន

-ចំណាត់​ថ្នាក់​របស់ FIFA: លេខ ៥

-ដណ្ដើម​បាន​សិទ្ធិ​យ៉ាង​ដូច​ម្ដេច​:

ក្រុម​ជម្រើស​ជាតិ​អង់គ្លេសបញ្ចប់​វគ្គ​ជម្រុះ​ប្រចាំទ្វីប​អឺរ៉ុប ដោយ​ឈរ​លេខ ១ ក្នុង​ពូល I ដែល​រួម​មាន​ក្រុមប៉ូឡូញ អាល់​បានី ហុងគ្រី អង់ដូរ៉ា និង​សាន់​ម៉ារីណូ។

-គ្រូបង្វឹក/អ្នក​ចាត់​ការ: លោក Gareth Southgate វ័យ ៥២​ឆ្នាំ​

លោកត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ ហើយ​បានកែប្រែ​ក្រុម ដែលមានស្រាប់ ដោយ​ដឹកនាំក្រុមអង់គ្លេសឡើង​ដល់​វគ្គ ១/២ ផ្តាច់ព្រ័ត្រ នៅ World Cup 2018 និងបញ្ចប់នូវ​ចំណាត់ថ្នាក់ជើង​ឯក​រង នៅ Euro 2020 ដែលជាការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ធំ សម្រាប់រយៈពេល ៥៥ឆ្នាំ។

តែ​យ៉ាងណាក្ដី បរាជ័យដ៏​ឈឺចាប់ ក្នុង​វគ្គ​ប៉េណាល់ទីកាត់​ក្ដី​ដោយ​សារ​ក្រុមអ៊ីតាលី ក្នុង​វគ្គផ្តាច់ព្រ័ត្រ នៅ Euro បានបង្កឱ្យមានការរិះគន់ ចំពោះយុទ្ធសាស្ត្រ​ប្រកប​ដោយ​ការប្រយ័ត្នប្រយែងរបស់លោក Southgate ដែលនៅតែបន្តតាម​លងបន្លាចលើ​គ្រូបង្វឹករូប​នេះ​។

កីឡាករសំខាន់:​ Harry Kane

កីឡាករ Kane អាចនឹង​ក្លាយជាអ្នកស៊ុតបញ្ចូលទីបាន​ច្រើន​ជាង​គេគ្រប់កាល​របស់ក្រុមអង់គ្លេស នៅ World Cup នេះ បន្ទាប់ពីរកបាន ៥១គ្រាប់ សម្រាប់ក្រុម​តោកំណាច ដោយ​តាមពីក្រោយម្ចាស់កំណត់ត្រាចាស់​​លោក Wayne Rooney ត្រឹមតែ ២គ្រាប់​ប៉ុណ្ណោះ។ កីឡាករ​ឆ្នើមរបស់ក្រុម Tottenham Hotspur រូប​នេះ មិនធ្លាប់​បាន​ឈ្នះពានរង្វាន់ធំជាមួយក្លិប ឬប្រទេសជាតិ​របស់​ខ្លួន​នោះឡើយ ប៉ុន្តែសញ្ជាតិញាណជា​អ្នក​ប្រយុទ្ធ​ បានធ្វើឱ្យរូបគេ​​ក្លាយជាខ្សែប្រយុទ្ធដ៏​កំពូលម្នាក់របស់ពិភពលោក។

ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​កីឡាករ Kane មិន​មាន​របួស​មក​រំខាន និងបន្តស៊ុត​បញ្ជូល​ទី ​នឹង​ជា​អាទិភាព​ចម្បង​​របស់លោក Southgate នៅ​​ប្រទេស​កាតា នាចុង​ខែ​នេះ​។

-កាល​វិភាគ​ប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​:

-ថ្ងៃ​ទី២១ ខែ​វិច្ឆិកា: អង់គ្លេស ប៉ះ អ៊ីរ៉ង់

-ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា: អង់គ្លេស ប៉ះ អាមេរិក

-ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា: វេលស៍ ប៉ះ អង់គ្លេស៕