កម្សាន្ដ

ស្ត្រីដែលមានកម្ពស់ខ្ពស់ជាងគេនៅលើលោកបានធ្វើដំណើរតាមយន្តហោះជាលើកដំបូង

ប្រែសម្រួល៖សហការី

ស្ត្រីដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកបានឡើងលើមេឃជាលើកដំបូងក្នុងជីវិតរបស់គាត់ ក្រោយពីក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសទួកគីបានធ្វើការកែសម្រួលក្នុងយន្តហោះរបស់ពួកគេមួយដើម្បីទទួលគាត់ដែលមានកម្ពស់ដល់ទៅ ៧ ហ្វីត។

Rumeysa Gelgi ដែលមានកម្ពស់ ៧ហ្វីត ០.៧iអ៊ិញ (២១៥.១៦ cm) ត្រូវបានគេដាក់ឈ្មោះជាផ្លូវការថាជាស្ត្រីដែលខ្ពស់ជាងគេនៅមានជីវិតរស់នៅលើពិភពលោកដោយជាប់កំណត់ត្រាពិភពលោក Guinness World Records កាលពីដើមឆ្នាំនេះ។

ជាធម្មតានាងដើរដោយប្រើកៅអីរុញ ឬដោយមានជំនួយពីគេក្នុងកាដើរ កម្ពស់ដ៏ខ្ពស់សម្បើមរបស់គាត់ បណ្តាលមកពីប្រភេទនៃជំងឺម្យ៉ាងដែលគេហៅថា Weaver Syndrome ដែលបណ្តាលឲ្យរាងកាយមានការលូតលាស់លឿនហួសកំណត់។

Gelgi អាយុ ២៤ ឆ្នាំ គាត់មិនធ្លាប់ដែលបានធ្វើដំណើរតាមយន្តហោះពីមុនមកនោះទេ ដោយសារតែគាត់មានកម្ពស់ខ្ពស់ហួសប្រមាណមិនសមនឹងកៅអីយន្តហោះធម្មតា សូម្បីតែកាលពីគាត់នៅក្មេងក៏ដោយ។

ប៉ុន្តែបច្ចប្បន្ននេះគាត់អាចធ្វើដំណើរទៅក្រៅប្រទេស និងធ្វើដំណើតាមយន្តហោះទៅកាន់ទីក្រុង San Francisco កាលពីខែកញ្ញាកន្លងទៅនេះ គឺដោយសារក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសគាត់គឺគេបានហែកកៅអីចំនួន ៦ នៅលើយន្តហោះហើយដាក់ជំនួសដោយរទេះរុញដែលផលិតឡើងយ៉ាងពិសេសសម្រាប់ Gelgi អាចធ្វើដំណើរតាមយន្តហោះប្រកបដោយផាសុកភាព។

នាងបានបង្ហោះនៅលើ Instagram បង្ហាញថាគាត់បានចុះសំចតនៅរដ្ឋកាលីហ្វ័រញ៉ា ហើយថែមទាំងបានថ្លែងថា “ទទួលបាននូវការធ្វើដំណើរដ៏ល្អឥតខ្ចោះពីដើមដល់ចប់… នេះគឺជាការធ្វើដំណើរតាមយន្តហោះជាលើកដំបូងរបស់ខ្ញុំ ប៉ុន្តែវាក៏មិនមែនជាលើកចុងក្រោយសម្រាប់ខ្ញុំទេ… វាគ្រាន់តែជាផ្នែកមួយនៃការធ្វើដំណើររបស់ខ្ញុំ តែប៉ន្នោះ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានធ្វើដំណើរទៅ San Francisco ដើម្បីបន្តអាជីពរបស់នាងក្នុងនាមជាអ្នកបង្កើតកម្មវិធី ក៏ប៉ុន្តែនាងក៏ត្រូវសម្របសម្រួលការងារនេះជាមួយ Guinness World Records ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗផងដែរ។

Gelgi ត្រូវបានអង្គការពិភពលោកបញ្ជាក់កាលពីខែមុនថាគាត់ពិតជាស្ត្រីតែម្នាក់គត់ដែលមានកម្ពស់ខ្ពស់បំផុតនៅលើពិភពលោកនេះ។ខណៈពេលដែលគាត់បានទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក Guinness របស់គាត់ Gelgi បានថ្លែងដូច្នេះថា ‘ មានគុណវិបត្តិខ្លះក៏អាចប្រែក្លាយវាឲ្យទៅជាអត្ថប្រយោជន៍សម្រាប់ខ្លួនអ្នក ដូច្នេះអ្នកត្រូវតែទទួលស្គាល់ខ្លួនឯងថាអ្នកជានរណា ហើយដឹងអំពីសក្តានុពលរបស់ខ្លួន និងត្រូវខិតខំអនុវត្តឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន។

នេះជាលើកទីពិរហើយ ដែលនាង Gelgi សម្រេចបានកំណត់ត្រាពិភពលោក បន្ទាប់ពីជាប់ឈ្មោះជាក្មេងជំទង់ដែលមានកំពស់ខ្ពស់ជាងគេនៅរស់រានមានជីវិតក្នុងពិភពលោកកាលពីឆ្នាំ ២០១៤កន្លងទៅនេះ។

ចាប់តាំងពីពេលនោះមក នាងបានប្រើប្រាស់វេទិកាតស៊ូមតិសម្រាប់អ្នកដទៃទៀតដែលរស់នៅក្នុងស្ថានភាពចម្លែកៗកម្រមាន។ អ្នកដែលមានសាភាវៈខុសប្លែកពីគេវាមិនអាក្រក់ដូចអ្នកបានគិតនោះទេ។  Gelgi បានប្រាប់អ្នកយកព័ត៌មានកាលពីខែមុនថា វាអាចនាំមកនូវភាពជោគជ័យសម្រាប់អ្នកហើយវាធ្វើឲ្យអ្នកមិនដែលនឹកស្មានដល់ថែមទៀតផង។

ខ្ញុំផ្ទាល់គិតថា សភាវៈខុសគ្នា និងលក្ខណៈពិសេសដទៃទៀតដែលទំនងដូចជាផ្តល់គុណវិបត្តិ តែវាអាចប្រែក្លាយទៅជាគុណប្រយោជន៏សម្រាប់រូបអ្នកទៅវិញ ប្រសិនបើអ្នកពិតជាចង់ទទួលបានជោគជ័យ ហើយអ្នកខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាន។’នោះហើយគឺជាអ្វីដែលខ្លួនខ្ញុំបានធ្វើ។

លោក Craig Glenday និពន្ធនាយកនៅ Guinness World Records បាននិយាយថា “វាជាកិត្តិយសណាស់ក្នុងការស្វាគមន៍ Rumeysa ដែលបានជាប់ក្នុងកំណត់ត្រាឡើងវិញទៀត។

Glenday បានបន្តថា៖ ‘ស្មារតីមិនចេះហត់នឿយគួជាទីមោទនៈជំរុញឲ្យនាងក្រោកឈរឡើងធ្វើការបំផុសនូវផ្នត់គំនិត្យក្នុងចំណោមហ្វូងមនុស្សទាំងឡាយ។

‘ស្ត្រីភេទដែលមានកម្ពស់ខ្ពស់ជាងគេមិនមែនជាប្រភេទស្រ្កីដែលផ្លាស់ប្តូរស្នាដៃបានជាញឹកញាប់នោះទេ ដូច្នេះខ្ញុំមានក្តីរំភើបក្នុងការចែករំលែកដំណឹងនេះទៅកាន់ពិភពលោក។

បុរសដែលខ្ពស់ជាងគេលើលោក Sultan Kosen ក៏ជាជនជាតិទួកគីផងដែរ – គាត់ត្រូវបានគេវាស់ក្នុងកម្ពស់ដល់ទៅ ៨ហ្វីត ២.៨ អ៊ិញ (២៥១ cm) នៅក្នុងឆ្នាំ ២០១៨ ។

Gelgi និយាយថានាងសង្ឃឹមថានឹងបានជួបគាត់ដោយផ្ទាល់នៅថ្ងៃណាមួយស្ត្រីដែលខ្ពស់ជាងគេបំផុតដែលធ្លាប់រស់នៅកាលពីមុនគឺ Zeng Jinlian មកពីប្រទេសចិន ដែលត្រូវបានវាស់ក្នុងកម្ពស់ដល់ទៅ ៨ហ្វីត ១ អ៊ីញ (២៤៦.៣cm) មុនពេលនាងស្លាប់នៅឆ្នាំ ១៩៨២។

Gelgi ក៏បានបំបែកកំណត់ត្រាផងដែរសម្រាប់ការមានម្រាមដៃវែងបំផុតលើមនុស្សស្រីដែលនៅរស់ ដៃធំបំផុតលើមនុស្សស្រីដែលនៅមានជីវិត និងខ្នងវែងបំផុតលើមនុស្សស្រីដែលនៅរស់។

ប្រភព៖ Daily Mail