សុខភាព

តើទឹកកាមបុរសមានសារជាតិ និងផ្តល់ផលប្រយោជន៍ឬទេ?

ដោយ៖ឧត្តម

ទឹកកាមរបស់បុរសមានសារជាតិរាវដែលបានបង្កើតឡើងមកពីកោសិការបន្តពូជភេទបុរសក្នុងនេះរួមផ្សំទៅដោយទឹក ផ្លាសស្មា និងទឹកអន្ធិល ហើយក្នុងទឹកកាមបុរសមានកាឡូរីប្រមាណ៥-២៥កាឡូរី។

យោងតាមការស្រាវជ្រាវកន្លងមកបានបង្ហាញថាទឹកកាមមានសារជាតិជួយសណ្តំប្រសាទបែបធម្មជាតិនៅលាយឡំជាមួយដែលទាំងនេះវាអាចជួយជំរុញដល់អារម្មណ៍មនុស្សយើង និងផ្តល់សេចក្តីសុខដល់យើង។

ជាទូទៅនៅក្នុងទឹកកាមរបស់បុរស គឺមានសារជាតិជាច្រើនលាយផ្សំដូចជា៖វីតាមីន សារជាតិជាតិរ៉ែ ប្រូតេអ៊ីន កាល់ស្យូម ស័ង្កសី គ្លូយកូស ម៉ាញេស្យូម និងសារធាតុផ្សេងៗខ្លះទៀត។

ទោះបីយ៉ាងណាក្តីបើយើងរួមភេទបែបប្រើមាត់ហើយលេបទឹកកាមចូលទៅក្នុងពោះវាអាចប្រឈមនឹងការកើតមេរោគបានពិសេសអ្នកដែលមានរោគជំងឺផ្លូវភេទតែម្តង។

*លេបទឹកកាមមានផ្ទៃពោះឬទេ?

Smiling brunette girl making self portrait and posing in studio on pink background. Send kiss to camera.

ចម្លើយនោះគ្មានទេក្រៅពីការរួមភេទឬប្រើវិធីបែបវិជ្ជសាស្រ្តផ្សេងៗទើបអាចធ្វើឱ្យស្រ្តីមានគ័ភ៌ឡើងមកបាន។

*ទឹកកាមមានរសជាតិដូចម្តេច?

Lovely young caucasian couple on white blanket on white bed in room beds, looking into each other’s eyes in an embrace. Lovely couple romantic concept

រសជាតិរបស់ទឹកកាមមានលក្ខណៈពិសេសដោយឡែកពីគេ និងអាស្រ័យទៅលើការរស់នៅនិងរបបហូបចុករបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។

ជាទូទៅទឹកកាមមានរសជាតិ ឆ្អាប ល្វីង ឬប្រៃ ទាំងនេះដោយសារក្នុងទឹកកាមមានសារជាតិ PHខ្ពស់ឬអាចបណ្តាលមកពីការលេបថ្នាំ ការជក់បារី ការផឹកគ្រឿងស្រវឹង ការផឹកកាហ្វេ ឬការបរិភោគអាហារមួយចំនួនដូចជា ខ្ទឹមស ខ្ទឹមបារាំង  ប្រូកខូលី ស្ពៃក្តោប បន្លែស្លឹកបៃតង ទំពាំងបារាំង សាច់សត្វឬផលិតផលធ្វើពីទឹកដោះគោជាដើម៕

ប្រភព៖ឯកសារបរទេស