សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកញៀ់នល្បែងជល់មាន់១៥នាក់បញ្ជូនទៅតុលាការ

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ សមត្ថកិច្ចបង្ក្រាបករណីល្បែងជល់មាន់ និងល្បែង Online ឃាត់ខ្លួនមនុស្សចំនួន ១៥នាក់ នាំខ្លួនទៅតុលាការ។

នគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ករណីបង្ក្រាបទីតាំងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នេះធ្វើឡើងលើគោលដៅចំនួន ៤ ក្នុងនោះមួយករណីជាបទល្មើសល្បែងមាន់ជល់ឃាត់ខ្លួនបានអ្នកពាក់ព័ន្ធចំនួន ៣នាក់នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក និងបីករណីទៀតបង្ក្រាបទប់ស្កាត់ករណីល្បែងភ្នាល់តាមប្រព័ន្ធ Online នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន​ ១២នាក់។

ករណីបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន: សម្ភារ Online, មាន់ជល់ចំនួន ០៣ក្បាល, ជញ្ជីងថ្លឹង, សង្វៀន, ប្រាក់ខ្មែរចំនួន ៤៤ ៨០០០រៀល ( បួនសែនបួនម៉ឺនប្រាំបីពាន់រៀល ), ប្រាក់ថៃចំនួន ៥១០០ បាត ( ប្រាំពាន់ មួយរយបាត ), ម៉ូតូចំនួន ០៥គ្រឿងផងដែរ។

វត្ថុតាង រួមទាំង ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង តាមនីតិវិធី៕