កីឡា

សម្រាប់ការ​ប្រកួត​បាល់​ទាត់ នៅ​ក្របខ័ណ្ឌ Premier League អង់គ្លេស នា​ចុង​សប្ដាហ៍នេះ ការ​តទល់​គ្នា​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​បំផុត​នោះ គឺ​ក្រុមកាំភ្លើងធំ Arsenal ដែលកំពុង​នាំ​មុខ​គេ​ក្នុង​តារាង​ពិន្ទុ ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខក្រុម​តោខៀវ Chelsea ខណៈ​ក្រុមមាន់ខ្នាយមាស Tottenham Hotspur បើក​ទ្វារផ្ទះ​ស្វាគមន៍ក្រុមហង្សក្រហម Liverpool។

​ ដូច​​សប្ដាហ៍​កន្លង​ទៅ​ដែរ Cambodia Flash News (CFN) តែង​​​​​លើក​យក​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលរបស់​គូ​នីមួយ​ៗពី​អ្នក​វិភាគ​​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​ព័ត៌មានផ្សេង​គ្នា នៅ​ចក្រភពអង់គ្លេស ដោយ​ម្នាក់​គឺ​​លោក Mark Lawrenson (Lawro) ដែល​ធ្វើការ​ឱ្យ​គេហ​ទំព័រ Paddy Power News នៅ​​អៀរឡង់​ ហើយ​ម្នាក់​ទៀតគឺលោក Chris Sutton ដែលបំពេញ​ការងារ​​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស។

ខាង​ក្រោម​នេះ ជា​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​ទាំង ២៖

​ +ការ​ទស្សន៍ទាយរបស់លោក Lawrenson​៖

*ថ្ងៃសៅរ៍ ទី៥ ខែ​វិច្ឆិកា

-Leeds អាច​នឹង​ឈ្នះ Bournemouth                           ២-១

-Man City អាច​នឹង​ឈ្នះ Fulham                                ៤-០

-Nott’m Forest អាច​នឹង​ឈ្នះ Brentford ​                    ១-១

-Wolverhampton អាច​នឹង​ឈ្នះ Brighton                   ២-០

-Everton អាច​នឹង​ឈ្នះ Leicester                                ២-១

*ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា

-Chelsea អាច​នឹង​ឈ្នះ Arsenal                                  ២-០

-Aston Villa អាច​នឹង​ចាញ់ Man United                      ០-២

-Southampton អាច​នឹង​ស្មើ Newcastle                        ១-១

-West Ham អាច​នឹង​ឈ្នះ Crystal Palace                     ២-១

-Tottenham អាច​នឹង​ស្មើ Liverpool                               ១-១

+ការ​ទស្សន៍ទាយរបស់លោក Sutton​៖

*ថ្ងៃសៅរ៍ ទី៥ ខែ​វិច្ឆិកា

-Leeds អាច​នឹង​ឈ្នះ Bournemouth                           ២-១

-Man City អាច​នឹង​ឈ្នះ Fulham                                ៣-០

-Nott’m Forest អាច​នឹង​ឈ្នះ Brentford ​                    ១-១

-Wolverhampton អាច​នឹង​ចាញ់ Brighton                  ០-១

-Everton អាច​នឹង​ឈ្នះ Leicester                                ២-១

*ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា

-Chelsea អាច​នឹង​ស្មើ Arsenal                                   ១-១

-Aston Villa អាច​នឹង​ចាញ់ Man United                      ០-១

-Southampton អាច​នឹង​ចាញ់ Newcastle                    ០-២

-West Ham អាច​នឹង​ឈ្នះ Crystal Palace                     ២-១

-Tottenham អាច​នឹង​ចាញ់ Liverpool                            ១-២៕