កម្សាន្ដ

ក្មេងម្នាក់បានបង្កើតកំណត់ត្រាពិភពលោកហ្គីណេសដែលមាន’រង្វះមាត់ធំជាងគេលើលោក

ប្រែសម្រួល៖សហការី

តើអ្នកអាចបើករង្វះមាត់បានធំប៉ុណ្ណាដែ? ហើយវាធំទូលាយល្មមនឹងអាចដាក់បាល់ វាយកូនបាល់ចូលបាន ដាក់កំប៉ុងសូដា ដាក់ផ្លែប៉ោមធំ ឬ ក៏ដាក់ចំណិតភីហ្សាខ្នាតមធ្យមបញ្ឈរចូលបានដែឬទេ?

ក្មេងជំទង់ អ៊ីសាក ចនសុន អាចដាក់វត្ថុទាំងអស់នេះទៅក្នុងមាត់របស់គាត់ ហើយក្រអូមមាត់គាត់នៅសល់យ៉ាងទូលាយទៀតផងនៅពេលដែលគាត់បើករង្វះមាត់ឲ្យធំទូលាយនោះ។

បច្ចុប្បន្នក្មេងជំទង់ម្នាក់នេះ គឺជាអ្នកឈ្នះឯតទគ្គកម្មពិភពលោកហ្គីណេសដែលមានមាត់ធំទូលាយបំផុតនៅលើពិភពផែនដីយើងនេះ វាគួរឲ្យមានចំណាប់អារម្មណ៍ខ្លាំងណាស់ ក្នុងខណ:ដែលក្មេងជំទង់ ចនសុន បានឡើងដល់កំរិតកំពូល ក្រោយពីបានឈ្នះការប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយមនុស្សផ្សេងៗទៀតដែលអាចបើករង្វះមាត់បានធំទូលាយផងដែរ។

ក្មេងជំទង់ អ៊ីសាក ចនសុន បានថ្លែងថា គាត់ត្រូវបានគេលើកទឹកចិត្តក្នុងការបង្កើតឯតទគ្គកម្មកំណត់ត្រាពិភពលោកដ៏ថ្មីសន្លាងមួយនេះ បន្ទាប់ពីគាត់បានឃើញ Bernd Schmidt ជនជាតិអាល្លឺម៉ង់អាចបើករង្វះមាត់របស់គេមានទទឹងរហូតដល់ ៨.៨ សង់ទីម៉ែត្រដើម្បីបង្កើតបាននូវឯតទគ្គកម្មកំណត់ត្រាពិភពលោក។

ដោយសារមានការហ្វឹកហាត់បានជាច្រើនលើក Johnson អាចបំបែកកំណត់ត្រារបស់ Schmidt ។ ប៉ុន្តែប៉ុន្មានខែបន្ទាប់មកទៀតនោះ កំណត់ត្រារបស់គាត់ត្រូវបាន Philip Angus បំបែកដោយបានបើករង្វះមាត់របស់គេបានរហូតដល់ ៩.៥២ សង់ទីម៉ែត្រ។ប៉ុន្តែ Johnson មិនសុខចិត្តបោះកន្សែងចុះចាញ់នោះទេ។ គាត់បានលើយកការខ្វះខាតនៅក្នុងពេលប្រកួតរបស់គាត់ ហើយគាតក៏បានដាក់ពាក្យសុំទៅ Guinness កាលពីខែតុលាឆ្នាំមុនម្តងទៀត។

ក្រោយមកការវាស់វែងក៏បានឈានដល់ទីបញ្ចប់ហើយ Johnson ក៏បានបំបែកឯតទគ្គកម្មពិភពលោកជាមួយនឹងរង្វះមាត់ដែលមានគម្លាតរហូតដល់ទៅ១០.១៧៥ សង់ទីម៉ែត្រ។

ការបើករង្វះមាត់មានគម្លាតដ៏ធំទូលាយបំផុតគឺ៖ ជាក្មេងជំទង់ អ៊ីសាក ចនសុនមកពី (សហរដ្ឋអាមេរិក) ដែលដណ្តើមបានកំណត់ត្រាមានរង្វះមាត់បើកបានដ៏ធំទូលាយអស្ចារ្យរបស់គាត់ស្រដៀងគ្នានឹងរង្វាស់ មាត់ដែលមានគម្លាត១០.១៧៥ សង់ទីម៉ែត្រ (៤ អ៊ិញ)” ។

ក្មេងជំទង់ ចនសុន បានថ្លែងថា “គាត់មិនមានការឈឺចាប់ទេ ប៉ុន្តែគាត់ថាប្រសិនបើខ្ញុំបើកមាត់ក្នុងរយៈពេលយូរនោះ វាធ្វើឲ្យខ្ញុំអស់កម្លាំង ” មានពេលមួយនៅឯរោងកុន បុគ្គលិកដែលចែកសំបុត្រកុនឲ្យយើងបាននិយាយមកកាន់ខ្ញុំថា ‘អ្នកមើលទៅដូចជាធ្លាប់ស្គាល់! តើអ្នកជាតារាក្មេងម្នាក់នោះមែនទេ?’ ខ្ញុំក៏សើចហើយប្រាប់គាត់ថានាងពិតជាបានឃើញវីដេអូកំណត់ត្រាពិភពលោកហ្គីណេសនោះហើយ!»។ គាត់បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕

ប្រភព៖ World Guinness