សេដ្ឋកិច្ច

១០​ខែ កម្ពុជា​នាំចេញ​អង្ករ​ជាង ៥០​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់ ៣២៣.៩០​លាន​ដុល្លារ​

​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជាក់ថា ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល ១០​ខែ កើន​បាន​១០.៦៧% ដែលមាន​បរិមាណ​សរុប​ចំនួន ៥០៩ ២៤៩​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៣២៣.៩០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ ២០២២ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​បាន ចំនួន ៥០៩ ២៤៩​តោន​ទៅ កាន់​គោលដៅ​ចំនួន ៥៦​ប្រទេស​ដែល​ក្នុងនោះ​ប្រទេស​ចិន និង​តំបន់​ស្វ័យ​ត​ហុងកុង ម៉ា​កាវ ចំនួន ២៣១ ៨៧៣ តោន ប្រទេស​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប​ចំនួន​២៥​ប្រទេស បាន​ចំនួន ១៧៩ ០៧៣​តោន ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤​ប្រទេស បាន​ចំនួន ៤៨ ២៥៣​តោន និង ២៥​ប្រទេស​ផ្សេងទៀត​បាន​ចំនួន ៥០ ០៥០​តោន​។​

​ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​នាំចេញ​ចំនួន១៩០ ៧៩០​តោន អង្ករ​សែន​ក្រអូប​ចំនួន១៥៣ ៥៦១​តោន អង្ក​រស​គ្រាប់​វែង​ចំនួន ១៤៤ ៦៧២ តោន​​ អង្ករ​ចំហុយ ១១ ៨១៥​តោន ​អង្ករ​សរីរាង្គ​ចំនួន ៨៣៨៨​តោន និង​អង្ករដំណើប​ចំនួន ។​ជាមួយគ្នានេះស្រូវ​ចំនួន ២ ៤៤០ ១១២ តោន​ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ចំនួន​ជា ៥៨៤.១៥ ​លានដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​នាំចេញ​វ​ចេញក្នុង​រយៈពេល​១០ ​ខែ ​នៃ​ឆ្នាំ​២០២២​៕​ដោយៈសិរីមតី