សេដ្ឋកិច្ច

រដ្ឋាភិបាល​អនុម័ត​គ​ម្រោ​ង​វិនិយោគ​១៤០​គម្រោង​ស្មើនឹង​ទុន​ជាង​៣៤០០​លាន​ដុល្លារ​ក្នុង​រយៈពេល​១០​ខែ​ដើម​ឆ្នាំនេះ​

​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមករា រហូតដល់​ខែតុលា ឆ្នាំ​២០២២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៤៤​គម្រោង​ដែលមាន​ទុ​វិនិយោគ​ជាង​៣.៤៣៣​លាន​ដុល្លារ​អាមេរិក​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាង​១២​ម៉ឺន​កន្លែង​។​

​យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យដឹងថា ក្នុងចំណោម​គម្រោង​វិនិយោគ​១៤៤​ក្នុងនោះ នៅ​ខែមករា​បាន អនុម័ត​ច្រើនជាងគេ​ចំនួន​២៤​ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​ជាង​២.២៧៧​លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩.៩០៥​កន្លែង​។​

​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​១៤៤​គម្រោង ក្នុងនោះ​មាន​គម្រោង​បោះទុន​វិនិយោគ​ធំៗរួមមានអាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥២៨ ​បន្ទប់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​មាន​ទុន វិនិ យោគ​ចំនួន​១២៩​លាន​ដុល្លារ​អាមេរិក​។​គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​គ្រប់​ប្រភេទ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ​២៩៧​លាន​ដុល្លារ​អាមេរិក​។​

​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព​១៥០MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​ថ្មបាំង និង​ស្រុក​កោះកុង ខេត្តកោះកុង​មាន​ទុនវិនិយោគ​ប្រមាណ​៣៨៩​លាន​ដុល្លារ​អាមេរិក ។​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​មណ្ឌល​ភ័ស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត មាន​ទុនវិនិយោគ​ចំនួន​១.៣០០​លាន​ដុល្លារ​អាមេរិក​៕​ដោយៈសិរីមតី