សន្ដិសុខសង្គម

ចិនម្នាក់ស្រវឹងបើករថយន្តបុករះរថយន្ត, ម៉ូតូច្រើនគ្រឿងនិងរបងផ្ទះខូចខ្ទេចខ្ទី

​ ភ្នំពេញ៖បុរសចិនម្នាក់ស្រវឹងបើករថយន្តម៉ាក Nissan បានបុករះរថយន្ត,ម៉ូតូច្រើនគ្រឿង,របងផ្ទះនិងសម្ភារលក់ដូរបណ្តាលឱ្យបាក់បែកខ្ទេចខ្ទី ហើយបើករត់ត្រូវសមត្ថកិច្ចដេញចាប់បាន។

ហេតុការណ៍បង្កពីអ្នកបើកបរស្រវឹងនេះបានកើតឡើងនៅតាមផ្លូវបុរីភ្នំពេញថ្មី ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុ មានបុរសជនជាតិចិនម្នាក់​បើករថយន្ត Nissan ផ្លាកលេខភ្នំពេញ 2AC-8626 ពីលិចទៅកើតក្នុងល្បឿនលឿន។

មកដល់កន្លែងខាងលើក៏បានបុករះកន្លែងលក់ដូរ,ម៉ូតូ,រថយន្ត,សម្ភារនិងរបងផ្ទះគេ៣ទៀតនៅជាប់គ្នា​បណ្ដាលឱ្យរងការខូចខាតខ្ទេចខ្ទី តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ចំណែករថយន្តបង្កខ្ទេច​មួយកំណាត់មុខនោះមិនបានឈប់ ដោយព្យាយាមបើករត់ ត្រូវសមត្ថកិច្ចដេញចាប់បាន ហើយនាំខ្លួនតៃកុងក្នុងស្ថានភាពស្រវឹងទៅនគបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖វិចិត្រ