សេដ្ឋកិច្ច

អ្នកបច្ចេកទេស​ខ្មែរ​ជាអ្នកផ្គុំនាឡិកាដៃ​ចំនួន​២៥​គ្រឿង​សម្រាប់​ជូន​គណៈប្រតិភូ​អាស៊ាន

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ បាន​ថ្លែងថា កម្ពុជា​បាន​ផលិត​នាឡិកាដៃ​ចំនួន​២៥​គ្រឿង សម្រាប់​ផ្តល់ជូន​ជា​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​ប្រធាន​គណៈប្រតិភូ​ដែល​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​សប្តាហ៍​ក្រោយនេះ​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​«នាឡិកា​នេះ​ត្រូវបាន​រៀបចំ​ផ្គុំ​ឡើង​ដោយ​អ្នកបច្ចេកទេស​ខ្មែរ​សុទ្ធសាធដែលជា​ផ្នែក​មួយ​នៃ​ការរីកចំរើន​ខាង​វិទ្យាសាស្ត្រនិង​បច្ចេកទេស​របស់​កម្ពុជា(​ខ្មែរ​ធ្វើបាន​)»​៕​