អន្តរជាតិ

អ្នកឃ្លាំមើលអន្តរជាតិ IAEA មិនបានរកឃើញភស្តុតាងគ្រាប់បែកគីមីនៅអ៊ុយក្រែនទេ

ទីបំផុតភ្នាក់ងារបរមាណូអន្តរជាតិ មិនបានប្រទះឃើញភស្តុតាងគ្រាប់បែកគីមី ឬតម្រុយណាមួយ នៅទីតាំងចំនួន៣សំខាន់ៗអ៊ុយក្រែន ដូចការលើកឡើងរបស់រុស្ស៊ីនោះទេ។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា (IAEA) លោក Rafael Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយតម្លៃបច្ចេកទេស និងវិទ្យាសាស្រ្តរបស់យើង ដែលយើងទទួលបានរហូតមកដល់ពេលនេះ មិនបានរកឃើញ និងបង្ហាញពីសញ្ញាណាមួយ នៃសកម្មភាពនុយក្លេអ៊ែរ និងសម្ភារគ្រាប់បែកដីគីមីនៅទីតាំងទាំងបីក្នុងប្រទេសអ៊ុយក្រែនទេ”។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ IAEA  ដែលបានរកភាពស្អាតស្អំជូនខ្លួន ដោយបាននិយាយថា “ខ្ញុំសូមអរគុណលោកប្រធាន Rafael Grossi សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អ និងរហ័សរបស់ IAEA ដែលបានជួយប្រឆាំងនឹងការអះអាងមិនពិត របស់រុស្ស៊ី។ “រុស្ស៊ី​បាន​បញ្ជាក់​ពីឋានៈ​របស់​ខ្លួន​ក្នុងនាមជា​អ្នក​កុហក​កំពូល​របស់​ពិភពលោក”។

សូមរំលឹកថា ទីក្រុងមូស្គូ កាលពីថ្មីៗនេះបានចោទប្រកាន់អ៊ុយក្រែន ជុំវិញការប៉ុនប៉ងប្រើប្រាស់ គ្រាប់បែកកខ្វក់គីមីមកលើទាហានរបស់ខ្លួន ដោយបានអំពាវនាវគ្រប់ភាគីឲ្យបើកការស៊ើបអង្កេត ស្រាវជ្រាវ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា