សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីភ្លើងឆេះតូប ​លក់ទំនិញក្នុង​ផ្សារ​ផេ​ន​សល​

​ភ្នំពេញ​៖ភ្លើងបានឆាប​ឆេះ​តូប​លក់​ទំនិញជាគ្រឿងអលង្ការ​និង​​​​ភេសជ្ជៈ ​ក្នុង​ផ្សារ​ទំនើប​ផេ​ន​សល​មាត់ទន្លេ ដោយបានបំផ្លាញសម្ភារអស់ជាច្រើន។គ្រោះអគ្គិភ័យនេះបាន​បង្ក​ការ​ភ្ញាក់​ផ្អើលស្ថិត​នៅ​ផ្សារ​ទំនើប​ផេ​ន​សល ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពីម៉ោង៦ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា។

ពលរដ្ឋនៅជិតទីនោះ​បាន​ឱ្យ​ដឹង​ថា ​មុន​​កើតហេតុ គេ​ឃើញ​ផ្សែងហុយ​ចេញពី​តូប​នៅ​ក្នុង​ផ្សារ​ហើយភ្លើងក៏​បានឆាប​ឆេះ​​តូបលក់​គ្រឿងអលង្ការចំនួន២និង​ភេសជ្ជៈ​។

​ភ្លាមនោះសមត្ថកិច្ច​មូលដ្ឋានបាន​ទាក់ទង​ទៅ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ចេញ​រថយន្ត​​៤​គ្រឿង​មកបាញ់ទឹក​ពន្លត់ ភ្លើងក៏រលត់​ តែមិនឆេះរាលដាលនិងបណ្តាល​ឱ្យមនុស្ស​រង​គ្រោះថ្នាក់​ទេ​។​អគ្គិភ័យ​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​​បានស្រាវជ្រាវដើម្បី​រក​មូលហេតុ​នៃ​ការ​ឆេះ​ នេះ៕ដោយ៖វិចិត្រ