សន្ដិសុខសង្គម

បញ្ជូនអ្នកជិះរថយន្ត៥៧០ប្រើកាំភ្លើងខ្លី បាញ់សម្លាប់បុរសម្នាក់ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកានេះបានបញ្ជូនអ្នកជិះរថយន្ត៥៧០ ប្រើកាំភ្លើងខ្លីបាញ់បុរសម្នាក់ឱ្យស្លាប់នៅក្បែរសាលា I.U នោះទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ សៅ សុខុន ជាទាហាន ជិះរថយន្ត ម៉ាក Lexus 570 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BX-7799 ប្រើកាំភ្លើងខ្លីម៉ាកឡុក បានបាញ់សម្លាប់បុរសម្នាក់កាលពី​រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅផ្លូវលេខ១០១១ កែងផ្លូវលេខ១៩៧៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្រោយពីបានបាញ់ជនរងគ្រោះពីក្រោយខ្នងឱ្យស្លាប់ក្បែរម៉ូតូរួចមក ជនសង្ស័យបានចូលខ្លួន​សារភាពចំពោះមុខសមត្ថកិច្ចនៅព្រលប់ថ្ងៃដដែល៕ដោយ៖វិចិត្រ