អន្តរជាតិ

ដូចការសន្យា ពូទីនបានបើកប្រាក់ជូនទាហានជាប់កិច្ចសន្យាម្នាក់៣១០០ដុល្លារ

ដូចការសន្យាកាលពីពេលកេណ្ឌទ័ព ប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌឹមៀរពូទីន បានប្រកាសបើកប្រាក់ជូន ទាហានចល័តនិងជាប់កិច្ចសន្យាម្នាក់ៗបានជាង ៣ពាន់ដុល្លារ។

កាលពីថ្ងៃព្រហស្បតិ៍ទី ៣ ខែវិច្ឆិកា វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឱ្យបើកប្រាក់ទៅកាន់កូនទាហានដែលបានស្ម័គ្រចិត្តក្នុងប្រតិបត្តិការប្រយុទ្ធនៅ អ៊ុយក្រែនតាមការសន្យាពិតប្រាកដមែនដោយក្នុងម្នាក់ៗទទួលបានចំនួន ១៩៥.០០០ រូប ស្មើនឹង ៣.១០០ដុល្លារអាម៉េរិក។ នៅក្នុងក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័រវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា ការទូទាត់នេះត្រូវបានបង្កើតឡើង “ដើម្បីផ្តល់វិធានការបន្ថែមនៃការគាំទ្រសង្គម” ដល់ទាហានជាប់កិច្ចសន្យា និងអ្នកដែលត្រូវបានកោះហៅ។ ប្រាក់ឈ្នួលអប្បបរមាទាបបំផុតប្រចាំខែ ដែលត្រូវបានផ្តល់ជូនសម្រាប់ទាហានជាប់កិច្ចសន្យាគឺ ១៦០.០០០ រូបស្មើនឹង ២.៦០០ដុល្លារ ដែលស្ទើរតែបីដងនៃមធ្យមភាគជាតិ។

តាមរយៈរូបភាពទាំងនេះ ទីក្រុងមូស្គូហាក់ដូចជាកំពុងចង់បានទ័ពបន្ថែមទៀត ខណៈកាលពីសប្តាហ៍មុន ទីក្រុងមូស្គូបាននិយាយថា “ការចល័តទ័ពដោយផ្នែក”  នៃទ័ព៣០០.០០០នាក់ត្រូវបានបញ្ចប់ហើយ តែយ៉ាងណាមិញក្រោយមកបានកែប្រែថានៅតែបន្តជ្រើសរើសទៅវិញ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា